សង្រ្កាន្តនៅវិទ្យាល័យហ៊ុនសែនបរិបូណ៌ ឆ្លុះបញ្ចាំងពី វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការអភិវឌ្ឍសមត្ថភាពរបស់យុវជនជាសហគ្រិនភាព

2025/04/01 11:44:46 pm        114

កំពង់ឆ្នាំង ៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ បានអោយដឹងថា សង្រ្កាន្តនៅវិទ្យាល័យហ៊ុនសែនបរិបូណ៌ ខេត្តកំពង់ឆ្នាំង បង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការអភិវឌ្ឍសមត្ថភាពរបស់យុវជនជាសហគ្រិនភាព នៅក្នុងសម័យកាលនៃសន្តិភាព។ ការលើករបស់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស នេះបានធ្វើឡើងនៅក្នុងពិធីបើកសង្រ្កាន្ត វិទ្យាល័យហ៊ុនសែនបរិបូណ៌ ដែលបានប្រព្រឹត្តទៅក្នុងថ្ងៃទី០១ និង០២ ខែមេសា ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពីលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ។ 

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានសំដែងនូវការសប្បាយរីករាយ ជាខ្លាំងព្រោះនេះជាព្រឹត្តិការណ៍មួយថ្មីសម្រាប់វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ដែលបានបង្ហាញនូវទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ខ្មែរយើង ។ សង្ក្រាន្តនេះ បានបណ្តុះគំនិតដល់យុវជនជំនាន់ក្រោយ អោយចេះស្រឡាញ់នូវវប្បធម៌ប្រពៃណីរបស់ខ្មែរយើង និង ចូលថែរក្សាឱ្យនៅគង់វង្សយូអង្វែងតទៅផងដែរ ។ កម្មវិធីសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន បរិបូណ៌នេះ រៀបចំឡើងបានផ្តោតលើសសរស្តម្ភចំនួនបួន គឺវប្បធម៌ ប្រពៃណី យុវជន និងការអភិវឌ្ឍន៏។ គោលបំណងសំខាន់នោះគឺ ចូលរួមផ្សព្វផ្សាយ និងលើកតម្កើង វប្បធម៌សិល្បៈបុរាណ និងប្រពៃណី ដោយរួមបញ្ជូលទាំង អ្វីដែលជារបស់ខ្មែរតាំងបុរាណកាលមក។ ក្រៅពីនេះសង្រ្កាន្តមានអត្ថន័យយ៉ាងធំធេង ដោយបានបង្ហាញពីទេពកោ សល្យយុវជន លើការច្នៃប្រឌិត ផ្សារភ្ជាប់នូវស្មារតីសាមគ្គីភាព ក្នុងការបញ្ជ្រាបការយល់ដឹងអំពីវប្បធម៌ ប្រពៃណីខ្មែរ ដ៏ល្អផូរផង់ដែលបានបន្សល់ពីកេរ្តិ៍ដំណែលដូនតាតាំងពីបុរាណកាលរៀងមក។ 

លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌បានបញ្ជាក់ថា៖ តាមរយៈនៃកម្មវិធីសង្រ្កាន្តវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ឆ្នាំនេះ យុវជន នឹងមានឱកាសស្វែងយល់ពីការងារជាក្រុម បំណិតជីវិត តាមរយៈការផ្សារភ្ជាប់សាមគ្គីភាព និងលើកទឹកចិត្តយុវជនក្នុងសាលានេះ ឱ្យចូលរួមជាសហគមន៍តែមួយ។ យើងចង់ឱ្យសិស្សានុសិស្ស មានការប្រមូលផ្តុំគ្នាជាធ្លុងមួយ ដើម្បីលើកតម្កើងវប្បធម៌ប្រពៃណីជាតិរបស់យើង។ អាជ្ញាធរស្រុក សូមចូលរួមគាំទ្រដល់យុវជនទាំងអស់ក្នុងការរៀបចំនូវព្រឹត្តិការសង្រ្កាន្តវិទ្យាល័យនេះ ដើម្បីឱ្យយុវជនយើងជំនាន់ក្រោយបានកាន់តែយល់ច្បាស់ អំពីតម្លៃនៃវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើងដែលមានតាំងពីយូលង់ណាស់មកហើយ ។ 

សូមបញ្ជាក់ថា៖ សង្រ្កាន្តវិទ្យាល័យ ហ៊ុន សែន បរិបូណ៌នេះ បានប្រារព្វធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ សម្រាប់សង្រ្កាន្តរយៈពេល២ថ្ងៃនេះ គឺបានតាំងពិពណ៌ស្នាដៃសិស្ស លើកកម្មនៃការសិក្សាផ្សារភ្ជាប់និងការអនុវត្តន៍ និងបំណិនជីវិត ក្នុងជីវភាពប្រចាំថ្ងៃ លើកកិច្ចការងារសហគ្រិនភាពផងដែរ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm