ការស្ទង់មតិ៖ បេក្ខជនឆ្វេងនិយម នាំមុខបន្តិចលើប្រធានាធិបតីក្នុងតំណែងរបស់អេក្វាឌ័រ

2025/04/02 12:24:41 am        139

បេក្ខជនខាងក្រុមឆ្វេងនិយម គឺលោកស្រី Luisa Gonzalez កំពុងនាំមុខបន្តិចបន្តួចលើប្រធានាធិបតីក្នុងតំណែង លោក Daniel Noboa នៅក្នុងការស្ទង់មតិចំនួន ២ ដែលធ្វើឡើងនៅមុនការប្រកួតប្រជែងជុំទី ២ នៅថ្ងៃទី១៣ ខែមេសា ដើម្បីដណ្តើមតំណែងប្រធានាធិបតីអេក្វាឌ័រ បន្ទាប់ពីលោក Noboa ទទួលបានជ័យជម្នះក្នុងសំឡេងដ៏ស្ដួចស្ដើង នៅជុំទី១។

លោកស្រី Gonzalez ដែលជាអ្នកទទួលបានការលើកតម្កើងដោយអតីតប្រធានាធិបតី លោក Rafael Correa មានសំឡេងគាំទ្រ ៥១,៤ភាគរយ នៅក្នុងការស្ទង់មតិរបស់ស្ថាប័ន Negocios & Estrategias លើអ្នកបោះឆ្នោតប្រហែល ៣.០០០នាក់ ដែលត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ដោយមានកម្រិតល្អៀង ១,៨ភាគរយ។

លោកស្រីត្រូវបានតាមពីក្រោយដោយលោក Noboa ដែលមានសំឡេងគាំទ្រ ៤៨,៦ភាគរយ ដោយធ្វើឲ្យអ្នកទាំង២ ស្ថិតក្នុងលទ្ធផលប្រទាញប្រទង់គ្នា។ ជាមួយគ្នានេះ លោកស្រី Gonzalez ក៏កំពុងនាំមុខផងដែរ នៅក្នុងការស្ទង់មតិរបស់សេដ្ឋវិទូ និងជាអ្នកស្រាវជ្រាវ គឺលោក Pedro Cango ដែលធ្វើឡើងនៅចន្លោះថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ដោយទទួលបានសំឡេង ៥១,៩ភាគរយ ធៀបនឹង ៤៨,១ភាគរយរបស់លោក Noboa។ ការស្ទង់មតិនោះបានធ្វើឡើងលើប្រជាជនអេក្វាឌ័រជាង ៥.៤០០នាក់ ហើយមានកម្រិតល្អៀង ១,៥ភាគរយ។

លោក Noboa ដែលជាអ្នកស្នងមរតកវ័យ ៣៧ឆ្នាំនៃអាជីវកម្មចេកលក្ខណៈគ្រួសារ បានចូលកាន់តំណែង នៅខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបញ្ចប់អាណត្តិមិនទាន់ផុតកំណត់របស់លោក Guillermo Lasso ដែលបានប្រកាសរំលាយសភា ដើម្បីបញ្ចៀសការបោះឆ្នោតដករូបលោកចេញពីតំណែង។

លោក Noboa បានឈ្នះលោកស្រី Gonzalez វ័យ ៤៧ឆ្នាំ ជាមួយនឹងសំឡេងតិចជាង ១ភាគរយ ពោលគឺសន្លឹកឆ្នោតក្រោម ១៧.០០០សន្លឺក នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី១ កាលពីខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        63
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        94
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm