អភិបាលខេត្ត​កំពង់ធំ ដកហូត​ដី​កាន់កាប់​ខុសច្បាប់​នៅ​ក្នុង​តំបន់​៣ និង​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​អាងទឹក​ចំនួន​៣១

2021/12/02 02:07:42 am        424

​កំពង់ធំ​៖ អភិបាលខេត្ត​កំពង់ធំ​ហាម​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​អាស្រ័យ​ផល​ក្នុង​តំបន់​៣ ដក​ហូតយក​ដី​ទាំងអស់នោះ ​ពី​អ្នកកាន់កាប់​ដោយ​ខុសច្បាប់ និង​ហាម​ដាច់ខាត​មិន​ឲ្យ​ប្រើប្រាស់​អាងទឹក​ទាំង​៣១ នៅ​ក្នុង​តំបន់​បី​ជាដាច់ខាត​។​

​ឯកឧត្ដម ងួន រតនៈ បាន​ថ្លែង​យ៉ាង​ដូច្នេះ ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ធំ ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១​នៅ​សាលាខេត្ត​កំពង់ធំ​។

ឯកឧត្ដម​បន្តថា មន្ត្រី​ដែល​ពាក់ព័ន្ធអភិបាលស្រុក​ដែល​នៅជាប់​បឹង​ទន្លេសាប​សូម​យកចិត្តទុកដាក់​បញ្ហា​ការ​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ចំណុច​តំបន់​បី​ឱ្យ​ខាន​តែ​បាន​។

ទន្ទឹម​នោះ​ការ​អាស្រ័យ​ផល​នៅក្នុង​តំបន់​បី​មិនត្រូវ​អនុញ្ញាត​នោះ​ឡើយ ជាពិសេស​ការប្រើប្រាស់​អា​ង​ទឹក​ទាំង​៣១ និង​ប្រព័ន្ធ​ប្រឡាយ​ផ្សេងៗ​។ ដែល​រាល់​ការ​ស្នើ​ស្តារ ឬ​ជីក​សុំ​ប្រឡាយទឹក​និង​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្សេងៗ​ គឺ​សូម​ផ្អាក​ទាំងអស់​មិន​អនុញ្ញាត​បន្ត​ការ​ស្នើសុំ​ទេ​។ ហើយ​ត្រូវ​បន្ត​ពង្រឹង​និង​ជំរុញ​ល្បឿន​ នៃ​ការ​ដោះស្រាយ​សំណុំរឿង​នៅ​តុលាការ ដែលមាន​ការទំនាក់ទំនង​គ្នា​ដើម្បី​ផលប្រយោជន៍​រួម បន្ត​អនុវត្ត​សំណុំរឿង​ឲ្យ​ចេញ​ជា​ផ្លូវ​ការ​ជូន​រដ្ឋបាលខេត្ត​អនុវត្ត​យុទ្ធនាការ​​ក្នុងការ​គ្រប់គ្រង​ដី។

គណៈបញ្ជាការ​ឯកភាព​ស្រុក ​និង​កម្លាំង​ទាំងអស់​ត្រូវ​យក​ស្មារតី​អនុវត្ត​ច្បាប់​លើ​ការងារ​នេះ​តាម​ភាព​ជាក់ស្តែង​ដោយ​ផ្អែក​ទៅលើ​ប្រព័ន្ធ​តុលាការ​។ ត្រូវ​ពង្រឹង​ការគ្រប់គ្រង សជណ ពាក់ព័ន្ធ​តំបន់​ផ្សេងៗ​និង​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​។ ការងារ កសិកម្ម ការងារ​ធនធានទឹក ការងារ​សំណង់ បង្កើត​ការងារ​ក្រៅ​ប្រព័ន្ធតុលាការ គឺ​អោយ​អភិបាលរង​ខេត្ត​៣​រូប​គ្រប់គ្រង​ជាប្រធាន និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​! តំបន់​បី​ គឺ​មិន​អនុញ្ញាត​ទៀត​ទេ​ចំពោះ​អាងទឹក ប្រព័​ន្ធ​ទន្លេ​សាស្ត្រ មិន​អោយ​អាស្រ័យ​ផល មាន​អាងទឹក​ចំនួន​៣១​អាង ត្រូវ​ដាក់​កម្លាំង​ល្បាត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ហាមឃាត់​ជា​ដាច់​ការដាក់​គ្រឿងយន្ត​នៅក្នុង​តំបន់​បី រួមមាន​ត្រាក់ទ័រអេ​ស្ការ ម៉ាស៊ីន​ច្រូត និង​ម៉ាស៊ីនបូមទឹក​ជាដើម​។​

​ក្នុង​កិច្ចប្រជុំ​នោះ​អភិបាលស្រុក​ចំនួន​៦​ស្រុក គឺ ស្រុក​ស្ទោង ស្រុក​កំពង់ស្វាយ ក្រុង​ស្ទឹងសែន ស្រុក​សន្ទុក ស្រុក​តាំងគោក ស្រុក​បារាយណ៍ បាន​លើកឡើង​ពី​បញ្ហា​ការ​ប្រឈម​និង​ការទប់ស្កាត់​ពី​ក្រុម​ខិលខូច​លួច​កាប់​ដីព្រៃ គឺមាន​បញ្ហា​ពិបាក​និង​ប្រឈម​។ ដើម្បី​ទប់ស្កាត់​ពី​ក្រុម​ទាំងអស់នេះ ​មានតែ​បិត​ការស្នើសុំ​ស្តារ​ប្រឡាយ​ជួសជុល​ប្រឡាយ ដើម្បី​កាត់​ផ្តាច់​ប្រភពទឹក​ដូច្នេះ​អាច​លុប​បាត់​ការ​លួច​កាប់​ដីព្រៃ​ជុំវិញ​បឹង​ទន្លេសាប​បាន៕​

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        59
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm