ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា «ការវិនិយោគសម្រាប់ថ្ងៃនេះនឹង នាំឱ្យមានការសន្សំសំចៃ និងផលចំណេញសម្រាប់ថ្ងៃអនាគត»

2025/04/02 03:20:13 am        125

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង» ៖ គោលនយោបាយ ឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលារៀបចំនាពេលនេះ រៀបចំឡើងដោយគណៈកម្មការទី៨ នៃរដ្ឋសភា កសកនស CAPPD និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងលោកជំទាវ ឯកឧត្តម សមាជិក សមាជិកាគណៈកម្មការអចិន្ត្រៃយ៍ ព្រឹទ្ធសភា រដ្ឋសភា នៃព្រះរាជាណាចក្រ   កម្ពុជា លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិ នៃវេទិកាសមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) លោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកនាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ-អន្តរជាតិ។

 សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ដែលពិភាក្សា «លើប្រធានបទចំនួន២៖ ទី១. ស្តីពី ដំណើរការនៃការអនុវត្តគោលនយោបាយ បញ្ហាប្រឈម និងកត្តាអាទិភាព ក្នុងការការពារជំងឺមិនឆ្លង នៅចំពោះមុខបម្រែបម្រួលប្រជាសាស្រ្ត» និង «ទី២. ស្តីពី ការចែករំលែកអំពីវិធានការការពារជំងឺមិនឆ្លង ៖ បទពិសោធន៍នៃបណ្តាលប្រទេសក្នុងតំបន់» ដែលមានវាគ្មិនមកពីតំណាងក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេសជិតខាង ដូចជាប្រទេសឡាវ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និងប្រទេសថៃ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានជម្រាបជូនពីចក្ខុវិស័យ និងបេសកកម្ម របស់គណៈកម្មការទី៨នៃរដ្ឋសភា ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក «សុខភាព គឺជាកូនសោគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ» និងតែងតែចាត់ទុកការប្រយុទ្ធ នឹងជំងឺមិនឆ្លង ជាអាទិភាពមួយនៃបណ្ដារបៀបវារៈសំខាន់ៗរបស់គណៈកម្មការ។ ដោយមានកិច្ចសហការពីដៃគូពាក់ព័ន្ធនានា គណៈកម្មការក៏បានរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ នៃជំងឺមិនឆ្លង ដល់ក្រុមប្រជាជនគោលដៅដែលងាយរងហានិភ័យពីជំងឺមិនឆ្លង មានដូចជា យុវជន និងកុមារ ជាពិសេសក្រុមប្រជាជនសកម្ម និងកម្មករ កម្មការិនី។ ផ្តល់ជាវេទិកាសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ចំណងជើងសិក្ខាសាលានាពេលនេះ នាំឱ្យវិភាគចេញហួសពីក្របខ័ណ្ឌជំងឺរាតត្បាតដ៏ធ្ងន់ធ្ងរ និងឈានចូលទៅដល់ការឆ្លើយតបទៅ នឹងតម្រូវការសុខភាព ក្នុងលក្ខណៈទូលំទូលាយ និងពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានវិធីសាស្រ្តអន្តរស្ថាប័ន។ ចំណងជើងនេះក៏ជំរុញឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងជំនាន់មនុស្សទាំងឡាយ ដោយសារមានការពាក់ព័ន្ធ នឹងមនុស្សចាស់ មនុស្សវ័យធ្វើការ និងយុវជន។ ជាការពិត យុវជនថ្ងៃនេះនឹងក្លាយជាមនុស្សចាស់នៅថ្ងៃស្អែក ហេតុនេះយើងត្រូវគិតទុកជាមុនទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែង ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។ កុមារមានសុខភាពល្អនៅថ្ងៃនេះ នឹងក្លាយជាមនុស្សពេញវ័យមានសុខភាពល្អនៅថ្ងៃស្អែក។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល ស្នើក្រសួងស្ថាប័ន ពាក់ព័ន្ធសហការគ្នា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ ដើម្បីធានាបាននូវសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់ជំនាន់ និងលក្ខខណ្ឌចាំបាច់សម្រាប់សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍប្រទេសដ៏រឹងមាំ ដែលនឹងឈានទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ជំងឺមិនឆ្លងជាបញ្ហាសុខភាពសាធារណៈជាចម្បងរបស់ពិភពលោក ដែលជាបាតុភូត នៃអន្តរកាលរាតត្បាតវិវត្តជាបន្តបន្ទាប់យ៉ាងស្ងៀមស្ងាត់។ ដូច្នេះសាធារណជនមិនសូវចាប់អារម្មណ៍លើបាតុភូត ទាំងនេះទេ ខុសពីករណីជំងឺឆ្លង ជំងឺរាតត្បាត ដែលមើលឃើញច្បាស់ជាង និងច្រើនជាង ក្នុងចំណោមសាធារណជន ដែលធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាង។ ជំងឺមិនឆ្លងសំខាន់ៗ ចំនួន៤ រួមមាន៖ ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្តាលឱ្យស្លាប់ ៤០% ក្នុងចំណោមជំងឺមិនឆ្លង។ ប៉ុន្តែការសិក្សាបង្ហាញថា ជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។ ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៦៤% នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤ មានត្រឹមតែ ៥២%៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm