រុស្ស៊ី ថាខ្លួនមិនអាចទទួលយកសំណើអាមេរិក លើអ៊ុយក្រែន តាមទម្រង់បច្ចុប្បន្នបានទេ

2025/04/02 05:40:57 pm        156

អ្នកការទូតជាន់ខ្ពស់រុស្ស៊ីមួយរូបបាននិយាយថា ទីក្រុងមូស្គូមិនអាចទទួលយកសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន "ក្នុងទម្រង់បច្ចុប្បន្ន" បានទេ ដោយសារតែសំណើនោះមិនបានដោះស្រាយបញ្ហាដែលរុស្ស៊ីចាត់ទុកថាជារឹសគល់បង្កឱ្យមានជម្លោះ ខណៈបង្ហើបថា កិច្ចចរចារវាងអាមេរិក និងរុស្ស៊ី លើប្រធានបទនេះត្រូវជាប់គាំង។

អនុរដ្ឋមន្ត្រីការបរទេស និងជាអ្នកឯកទេសខាងទំនាក់ទំនងអាមេរិក-រុស្ស៊ី លោក Sergei Ryabkov បានលើកឡើងថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន រហូតមកដល់ពេលនេះ មិនអាចតភ្ជាប់ការខ្វែងគំនិតគ្នា ដែលលោកប្រធានាធិបតី Vladimir Putin បានលើកឡើងកាលពីជាងពីរសប្តាហ៍មុននោះទេ ដែលថា សំណើរបស់អាមេរិក ត្រូវការកែតម្រូវឡើងវិញ។

លោកនិយាយថា “ទីក្រុងមូស្គូ មិនទាន់អាចឈានទៅមុខជាមួយនឹងកិច្ចព្រមព្រៀងទេ ដោយសារ "មិនទាន់មានចំណុចបំពេញតាមតម្រូវការចម្បងរបស់រុស្ស៊ីនៅឡើយ ពោលគឺការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ"។

គួរឱ្យដឹងថា លោក Putin ចង់ឱ្យអ៊ុយក្រែន ទម្លាក់មហិច្ឆតារបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូ ហើយឱ្យរុស្ស៊ីគ្រប់គ្រងតំបន់អ៊ុយក្រែនទាំងមូលដែលខ្លួនបានវាយយក ព្រមទាំងទំហំមានកម្រិតនៃកងទ័ពអ៊ុយក្រែន។ ប៉ុន្តែទីក្រុងគីវនិយាយថា ការទាមទារទាំងនោះមានន័យធៀបនឹងការទាមទារឱ្យអ៊ុយក្រែនចុះចាញ់។

ជំហានថយក្រោយនេះកើតមាននៅពេលលោកប្រធានាធិបតីអាមេរិក Donald Trump ហាក់ដូចជាអស់ការអត់ធ្មត់កាន់តែខ្លាំងជាមួយនឹងអ្វីដែលលោកហៅថា អាចជាការអូសបន្លាយលើកិច្ចព្រមព្រៀងទូលំទូលាយដោយទីក្រុងមូស្គូ។ លោក Trump ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនិយាយថា លោក "ខឹង" ជាមួយលោក Putin ហើយលើកពីការដាក់ទណ្ឌកម្មលើបណ្ដាប្រទេសដែលទិញប្រេងពីរុស្ស៊ី ប្រសិនបើលោកគិតថា ទីក្រុងមូស្គូកំពុងរារាំងកិច្ចព្រមព្រៀង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm