ស្ថានីយវារីអគ្គិសនីសេសានក្រោម២ បើកឲ្យ​និស្សិតជំនាញអគ្គិសនី ២៤៧រូប ចូលទស្សនា និងស្វែងយល់

2025/04/02 05:42:56 pm        259

កាលពីព្រឹកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន China Huaneng គ្រុប​បាន​ប្រារព្ធ​ទិវា​បើក​ឱ្យ​ចូលទស្សនា​ស្ថានីយវារីអគ្គិសនីសេសានក្រោម២ ឆ្នាំ២០២៥ នៅក្រោមប្រធានបទ “ការ​អនុវត្ត​បច្ចេកទេសពង្រឹងកំណើតចម្រើន(Green energy lights up the future, and technological practice enables growth)” ។និស្សិតជំនាញអគ្គិសនីវិចំនួន ២៤៧​រូប​មក​ពី​វិទ្យា​ស្ថាន​ជាតិបណ្តុះបណ្តាលបច្ចេកទេស បានទស្សនាស្ថានីយវារីអគ្គិសនីសេសានក្រោម២ ដែល​ជា​គម្រោងថាមពលស្អាតធំបំផុតក្នុងប្រទេសកម្ពុជា។ តាមរយៈការទស្សនាតំបន់ជាក់ស្តែង ការ​បកស្រាយបច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍ ក្រុមនិសិ្សត​មាន​ការ​ស្វែង​យល់​ដឹង​កាន់​តែ​ស៊ីជ​ម្រៅអំពីគោលការណ៍ផលិតភ្លើងពីទឹក ការគ្រប់គ្រងប្រតិបត្តិការស្ថានីយវារី និងលទ្ធផល​នៃកិ​ច្ច​សហការថាមពលរវាងកម្ពុជា-ចិន។

ក្រោមការដឹកនាំពីបុគ្គលិកបច្ចេកទេសរបស់ស្ថានីយ ក្រុមនិស្សិតបាន​ទទួល​ការ​បណ្តុះ​បណ្តាល​សុវត្ថិភាព​ជាមុន និងបានបែងចែកជាក្រុមសម្រាប់ទស្សនាកន្លែងសំខាន់ៗដូចជា រោងចក្រផលិត បន្ទប់​តំឡើងឧបករណ៍ សាលបង្ហាញ និងទំនប់។ វិស្វករខ្មែរបានបកស្រាយអំពីដំណើរការនៃម៉ាស៊ីនភ្លើងដោយណែនាំពីសមាសភាពឧបករណ៍អគ្គិសនីផ្សេងៗ។

លោកធា កុសល វិស្វករខ្មែររបស់ស្ថានីយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ បានបង្ហាញ​ពី​បទ​ពិសោធន៍​ការងាររបស់ខ្លួនថា៖ “ក្រុមបច្ចេកទេសចិនមិនត្រឹមនាំមកនូវឧបករណ៍ទំនើបប៉ុណ្ណោះទេ ប៉ុន្តែ​ពួកគេក៏បានបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈអោយយើងផង។ ខ្ញុំមានមោទន​ភាព​ណាស់​ដែល​បាន​ធ្វើការនៅស្ថានីយវារីអគ្គិសនីសេសានក្រោម២។” ប្រវត្តិរបស់​លោក​បាន​ជះឥទ្ធិពល​ដល់និស្សិតជាច្រើន។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាមេរៀនជាក់ស្តែងលើបច្ចេកទេសទេ ប៉ុន្តែជា​សញ្ញា​នៃ​មិត្ត​ភាព​រវាង​កម្ពុជា​និងចិន និងការសហការបច្ចេកវិស័យថាមពលស្អាតផងដែរ។ ស្ថានីយវារី​អគ្គិសនី​សេ​សាន​ក្រោម២ ដែលជាគំរូនៃកិច្ចសហប្រតិបត្តិការវិស័យថាមពលរវាងប្រទេសទាំងពីរ បាន​និង​បន្ត​ជំរុញ​អោយ​យុវជនចូលរួមក្នុងវិស័យនេះ និងជួយពង្រឹងសមត្ថភាពបុគ្គលិកបច្ចេកទេសក្នុងស្រុក។

ស្ថានីយវារីអគ្គិសនីសេសានក្រោម២មានសមត្ថភាពផលិតសរុប 400MW វាបាន​ដាក់​ឲ្យ​ដំណើរ​ការ​ពី​ឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន បានផ្គត់ផ្គង់អគ្គិសនីបានលើស 11.8 ពាន់​លាន​គីឡូ​វ៉ាត់​ម៉ោង ដែលបានជួយកាត់បន្ថយតម្លៃអគិ្គសនី និងការពឹងផ្អែកលើការនាំចូល។ ក្នុង​អំឡុង​ពេល​សាង​សង់ គម្រោងសម្រេចបានការផ្លាស់ទីសរុប 840 គ្រួសារ (3,690 នាក់) ព្រមទាំង​សាង​សង់​សាលា​រៀន មណ្ឌលសុខាភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលបានពង្រឹង​ជីវភាព​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់។ ស្ថានីយនឹងបន្តការបណ្តុះបណ្តាលបុគ្គលិកខ្មែរ និងពង្រឹងកិច្ចសហការ​ជាមួយ​សាកល​វិទ្យាល័យ​ក្នុងស្រុក ដើម្បីផ្តល់ឲ្យវិស័យថាមពល​នូវ​ក្រុម​ការងារ​បច្ចេក​ទេស​ចំណាស់​កាន់​តែ​ច្រើន​៕

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm