ព្រះសង្ឃ និងអាជ្ញាធរ កំពុងតែមមាញឹករៀបចំតុបតែងលម្អក្នុងបរិវេណវត្តវាលស្បូវ ដើម្បី​ត្រៀម​អបអរសាទរព្រឹតិ្តការណ៍សង្រ្កាន្តច្បារអំពៅ នាពេលខាងមុខនេះ

2025/04/02 07:28:03 pm        508

ដើម្បីអបអរសាទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រះចៅអធិការវត្តវាលស្បូង និង​រដ្ឋបាល​ខណ្ឌច្បារអំពៅ នឹងរៀបចំ “សង្ក្រាន្តច្បារអំពៅ” នៅវត្តវាលស្បូវ ស្ថិតនៅភូមិស្វាយ​តាអុក​១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រយៈពេល ០២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥ វេលា​ម៉ោង ១៣:០០ នាទី ដល់ម៉ោង ២២:០០ នាទីខាងមុខនេះ។

ពិធី​នេះប្រារព្ធឡើងដើម្បីផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ញោមញាតិ ពុទ្ធ​បរិស័ទ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈដ៏ល្អផូរផង់របស់ជាតិ។

ព្រះគ្រូ​សេត្ថានុរ័ក្ខ ឃឹម រ៉ាម៉ន ព្រះគ្រូសូត្រឆេ្វង តំណាងឲ្យព្រះចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំ វត្តវាលស្បូវ មានសង្ឃដីកា ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះថា នៅក្នុងវត្តវាលស្បូង នឹងរៀបចំពិធីមហាសង្រ្កាន្ត ឆ្នាំ២០២៥ ដោយមានការចូលរួមពីរដ្ឋបាលខណ្ឌច្បារអំពៅ ដែលអញ្ជើញចូលរួមរៀបចំបើកកម្មវិធីមហាសង្រ្កាន្ត នាថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥នាពេលខាងមុខដ៏ខ្លី។ ចំណែកនៅថ្ងៃទី១៤-១៥-១៦ ខែមេសា វត្តវាលស្បូវ ទទួលវេណប្រារព្ធពិធីបន្ត។ ដូច្នេះព្រះចៅអធិការ ព្រះគ្រូសូត្រ ព្រះសង្ឃ អាជ្ញាធរ កំពុងចូលរួមរៀបចំតុបតែងលម្អ ដូចជា៖ ដាក់ទង ចងរំយោល និងធ្វើរោងកញ្ចុះអំពីស្បូវ សម្រាប់ទទួលញោមញាតិ ពុទ្ធបរិស័ទ។

ដើម្បីរៀបចំពិធីបុណ្យឱ្យរក្សាបានប្រពៃណីទំនៀមទម្លាប់របស់ជាតិគង់វង្ស និងប្រកបដោយភាពរុងរឿងនោះ ព្រះគ្រូសេត្ថានុរ័ក្ខ ឃឹម រ៉ាម៉ន សូមឲ្យញោមញាតិ ពុទ្ធបរិស័ទ អាចអញ្ជើញចូលរួមក្នុងកម្មវិធីមហាសង្រ្កាន្តច្បារអំពៅ ជាពិសេសពិធីបុណ្យចូលឆ្នាំ៣ថ្ងៃ សូមញោមញាតិ អញ្ជើញមកវត្តឲ្យបានច្រើនកុះករ ពេលព្រឹកអញ្ជើញយកចង្ហាន់គ្រឿងបរិក្ខារផ្សេងៗ មកប្រគេនចំពោះព្រះសង្ឃ ដើម្បីបង្សុកូលឧទិ្ទសកុសលដល់ដូនតា បុព្វការីជន ចប់សព្វគ្រប់ ក្នុងវត្តក៏មានការប្រគុំតន្រី្ត លេងល្បែងប្រជាប្រិយ។ នៅក្នុងសង្ក្រាន្តនេះ ក៏មានការរៀបចំកម្មវិធីតាមបែបប្រពៃណីជាតិ និងការកម្សាន្តសប្បាយជាច្រើន មានដូចជា ពូនភ្នំខ្សាច់ ស្រង់ព្រះ លេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ) និងមានការប្រគុំតន្ត្រីរាំលេងកម្សាន្តផងដែរ។ ដូចនេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចូលរួមកម្សាន្តសប្បាយ «សង្ក្រាន្តច្បារអំពៅ» នៅវត្តវាលស្បូវ ឱ្យបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ តាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm