កូរ៉េខាងជើង រិះគន់ការសន្យាសហការផលិតមីស៊ីលរបស់អាមេរិក និងជប៉ុន ក្នុងទស្សនកិច្ចលោក Hegseth

2025/04/02 09:08:51 pm        193

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃពុធ (០២ មេសា) នេះថា កូរ៉េខាងជើង រិះគន់កិច្ចព្រមព្រៀងនាពេលថ្មីៗនេះដោយរវាងសហរដ្ឋអាមេរិក និងជប៉ុន ស្តីពីការសហការផលិតមីស៊ីលបាញ់ពីអាកាសទៅអាកាស ថាជាការបង្កហានិភ័យសន្តិសុខក្នុងតំបន់កាន់តែធ្ងន់ធ្ងរ និងជាឧទាហរណ៍មួយទៀតនៃការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើយោធាលើជប៉ុន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA និយាយថា នៅពេលដែលសហរដ្ឋអាមេរិក កំពុងធ្វើឱ្យប្រសើរឡើងនូវបញ្ជាការយោធារបស់ខ្លួននៅជប៉ុន កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងការផលិតអាវុធយុទ្ធភ័ណ្ឌ ច្បាស់ណាស់មានចេតនាយោធា និងឈ្លានពានសំដៅទៅលើប្រទេសក្នុងតំបន់។

ការអត្ថាធិប្បាយរបស់មន្រ្តីកូរ៉េខាងជើងរូបនេះសំដៅដល់ប្រព័ន្ធមីស៊ីលបាញ់ពីអាកាសទៅអាកាស AIM-120 ដែលអាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាពន្លឿនការផលិត ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ទៅកាន់ទីក្រុងតូក្យូ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន។

មន្ត្រីទីក្រុងព្យុងយ៉ាងរូបនេះបាននិយាយថា ការជំរុញលើការដាក់ពង្រាយអាវុធបែបនេះ ដែលប្រើប្រាស់ដោយយន្តហោះចូលរួមក្នុងសមយុទ្ធយោធាជាញឹកញាប់នៅក្នុងតំបន់ ហើយបានបង្កការគំរាមកំហែងដល់សន្តិសុខយ៉ាងធ្ងន់ធ្ងររួចទៅហើយនោះ ពេលនេះបានបន្ថែមនូវ "ធាតុថ្មីនៃអស្ថិរភាពជាយុទ្ធសាស្ត្រដល់តំបន់អាស៊ីប៉ាស៊ីហ្វិក"៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm