ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរអនុញ្ញាត​ឲ្យ​បរទេស​ចូលរួម​វិញ ក្រោយ​រាជរដ្ឋាភិបាល​បើក​ប្រទេស​

2021/12/02 05:08:11 pm        256

​ម៉ា​រ៉ា​តុង៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​បញ្ជាក់ថា ទិវា​រត់ប្រណាំង​អន្ដរជាតិពាក់កណ្ដាល​ម៉ា​រ៉ា​តុងលើក​ទី​២៦ នៅ​អង្គរវត្តខេត្តសៀមរាប ដែល​គ្រោង​រៀបចំ​នា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២២ ខាងមុខត្រូវបាន​អនុញ្ញាត​ឲ្យ​ជនបរទេស​ចុះឈ្មោះ​ចូលរួម​រត់​វិញ​បាន​ហើយ បន្ទាប់ពី​រាជរដ្ឋាភិបាលបាន​បើក​ដំណើរការ​ប្រទេស ក៏ដូចជា​លើកលែង​ការធ្វើ​ច​ត្ដា​ឡី​ស័កសម្រាប់​ការធ្វើដំណើរ​មក​កម្ពុជាកាលពី​ថ្មីៗ។​

​ការគូសបញ្ជាក់​នេះបានធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​ទីស្នាក់ការ NOCC នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១ នេះ។ ឯកឧត្តម​បន្ដថា ដោយសារ​ស្ថានភាព​កូ​វីដ​-១៩ ធូរស្រាល ស្របពេល​រាជរដ្ឋាភិបាលបើក​ដំណើរការ​ប្រទេស​លើ​គ្រប់​វិស័យ ក៏ដូចជា​ការត្រៀម​ទទួលភ្ញៀវទេសចរណ៍​វ៉ាក់សាំង​នាពេល​ឆាប់ៗ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​នេះ ក៏​អនុញ្ញាត​ឲ្យ​ជនបរទេស​ចុះឈ្មោះ​ចូលរួម​វិញ ដ្បិត​ពីមុន​អនុញ្ញាត​ត្រឹម​ជនបរទេស​រស់នៅ​កម្ពុជា​ប៉ុណ្ណោះ។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ដថា ការចាប់ផ្ដើម​រៀបចំ​នូវ​ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ឡើងវិញ​នេះ គឺជា​អត្ថន័យ​មួយ​ដ៏​ជ្រាលជ្រៅនៅក្នុង​ដំណាក់កាល​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក៏ដូចជាដំ​ណាក់​កាល​ចាក​ចេញពី​វិបត្តិ​កូ​វីដ​-១៩ ជា​បណ្ដើរៗ ពិសេស​បង្ហាញ​ឲ្យ​អន្ដរជាតិ​បានឃើញ​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ប​រទេស​ឡើងវិញ ក៏ដូចជា​ទាក់ទាញ​អ្នករត់​បរទេស​មក​ចូលរួម​ព្រឹត្តិការណ៍ ​កីឡា​ទេសចរណ៍​ប្រចាំ​ឆ្នាំនេះ​ឡើងវិញ​ផងដែរ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បន្ថែមថា ការសម្រេច​រៀបចំ​នូវ​ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុងលើក​ទី​២៦ នៅ​អង្គរវត្តឡើងវិញ​ពេលនេះ បន្ទាប់ពី​ទទួលបាន​ភ្លើង​ខៀវ​ពី​រាជរដ្ឋាភិបាល តែ​យ៉ាងណា​ការរៀបចំ​នឹងត្រូវ​ផ្ដោតលើ​ការការពារ និង​សុវត្ថិ​ភាពជា​ចម្បង ដោយ​អនុវត្តតាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល។ ដូច្នេះ​ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​កីឡាករ​-​កីឡាការិនី​ចុះឈ្មោះ​ឲ្យ​បាន​រួសរាន់ ក្នុងនោះ​ឯកឧត្តមក៏បាន​លើកទឹកចិត្ត​ជាពិសេស សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុកដើម្បី​ចូលរួម​រត់ ក៏ដូចជា​គាំទ្រ​ការរៀបចំ​ព្រឹត្តិការណ៍​នេះឡើងវិញ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm