នាយករដ្ឋមន្ត្រី៖ អូស្ត្រាលីនឹង «ក្រោកឈរការពារផលប្រយោជន៍ជាតិ» ពីពន្ធរបស់អាមេរិក

2025/04/02 10:09:58 pm        54

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ក៏ដូចជាគូប្រជែងរបស់លោក នៅក្នុងការបោះឆ្នោតខែឧសភា គឺប្រធានគណបក្សសេរីនិយម លោក Peter Dutton សុទ្ធតែបាននិយាយដូចគ្នាថា ពួកលោកនឹងក្រោកឈរការពារផលប្រយោជន៍ជាតិរបស់ប្រទេស នៅចំពោះមុខការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដែលអាចប៉ះពាល់ដល់អាជីវកម្មសាច់គោអូស្ត្រាលី។

គួរបញ្ជាក់ថា អូស្ត្រាលីមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលអនុញ្ញាតឲ្យមានការនាំចូលទំនិញដោយមិនបង់ពន្ធ សម្រាប់ការនាំចេញរបស់សហរដ្ឋអាមេរិក។ លោក Albanese បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងមិនសងសឹក ចំពោះរដ្ឋបាលរបស់លោក Donald Trump ដោយពន្ធបដិការនោះឡើយ។

ដោយនិយាយយ៉ាងម៉ឺងម៉ាត់ អំឡុងយុទ្ធនាការបោះឆ្នោត លោក Albanese នៅថ្ងៃពុធ (ទី២ ខែមេសា) នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា លោកនឹង «ក្រោកឈរការពារផលប្រយោជន៍អូស្ត្រាលី« ហើយនឹងមិនសម្រួលបទប្បញ្ញត្តិរបស់អូស្ត្រាលីដែលទំនងជាត្រូវបានកំណត់គោលដៅដោយសហរដ្ឋអាមេរិកនោះទេ។

លោក Albanese បានប្រាប់ថា លោក «នឹងមិនសម្របសម្រួល» លើវិស័យសំខាន់ៗចំនួន៣ ដែលទំនងជាត្រូវបានកំណត់គោលដៅ បន្ទាប់ពីវិស័យទាំងនោះមាននៅក្នុងរបាយការណ៍ ស្តីពីរបាំងពាណិជ្ជកម្មបរទេសដែលចេញផ្សាយមួយថ្ងៃមុននេះ ដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)៕

អូស្ត្រាលី និងសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសនាំចេញសាច់គោធំជាងគេបំផុតរបស់ពិភពលោក ហើយការធ្លាក់ចុះនាពេលថ្មីៗនេះ នៅក្នុងផលិតកម្មសាច់គោរបស់អាមេរិក បានផ្ដល់ឱកាសឲ្យអូស្ត្រាលីនាំចេញសាច់ក្នុងបរិមាណដ៏ច្រើន កាលពីឆ្នាំមុន ដោយបង្កើនចំណែកទីផ្សារ នៅអាមេរិកខាងជើង និងអាស៊ី ហើយផ្តល់ប្រាក់ចំណេញរាប់ពាន់លានដុល្លារដល់អ្នកកែច្នៃសាច់គោ និងកសិករ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm