ម៉ាស៊ីនស្កេនរកឃើញរាងកាយមនុស្សជាង ៧០នាក់ នៅកណ្តាលអគារបាក់រលំ ក្នុងទីក្រុងបាងកក

2025/04/02 10:20:04 pm        57

អ្នកជួយសង្គ្រោះម្នាក់ កាលពីថ្ងៃអង្គារ (ទី១ ខែមេសា) បាននិយាយថា ម៉ាស៊ីនស្កេន បានរកឃើញរាងកាយមនុស្សជាង ៧០នាក់ នៅក្រោមគំនរបាក់បែកកណ្តាលអគារកម្ពស់ ៣០ជាន់ដែលបានបាក់រលំ នៅក្នុងសង្កាត់ Chatuchak (ចតុច័ក) ទីក្រុងបាងកក ប្រទេសថៃ។

លោក Bin Bunluerit (ប៊ីន ប៊ុនឡឺតរ៉ីត) តារាសម្តែង និងជាមន្ត្រីនៃមូលនិធិ Ruamkatanyu (មូលនិធិរួមកត្តញ្ញូ) បាននិយាយថា ការស្កេន កាលពីព្រឹកថ្ងៃទី១ ខែមេសា បានរកឃើញរាងកាយមនុស្សជាង ៧០នាក់ ឬអាចជាសពដែលជាប់នៅក្រោមគំនរបែកបាក់របស់អគារនោះ។

តែយ៉ាងណាក្ដី លោកបានកត់សម្គាល់ថា រូបភាពដែលបានស្កេននោះ មិនអាចកំណត់បានថា តើសព ឬមនុស្សដែលស្ថិតក្រោមគំនរបាក់បែកនោះ មានចម្ងាយប៉ុន្មានម៉ែត្រនោះទេ។ ទោះបីជាអគារនេះមានសភាពខ្ទេចខ្ទីយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកជួយសង្គ្រោះ នៅតែមានក្តីសង្ឃឹមអាចរកឃើញអ្នកនៅរស់រានមានជីវិត ក្នុងចំណោមរាងកាយមនុស្សដែលត្រូវបានប្រទះឃើញដោយម៉ាស៊ីនស្កេននោះ។

សពជាច្រើនត្រូវបានរកឃើញ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្តើមប្រើគ្រឿងចក្រធុនធ្ងន់ ដើម្បីកាយបេតុងចេញពីគំនរបាក់បែក។ ទន្ទឹមនឹងនេះដែរ ក្រុមផ្សេងទៀត បានប្រើប្រាស់ម៉ាស៊ីនខួង ដើម្បីទៅដល់កន្លែងអ្នករងគ្រោះ និងទាញយកអ្នកដែលជាប់នៅខាងក្រោមនោះ។

សូមបញ្ជាក់ថា អគារការិយាល័យសវនកម្មរដ្ឋដែលកំពុងដំណើរការការសាងសង់ (SAO) បានបាក់រលំកាលពីរសៀលថ្ងៃសុក្រសប្ដាហ៍កន្លងទៅ បន្ទាប់ពីរងប៉ះពាល់ដោយសារការរញ្ជួយដីកម្រិត ៨,២រិចទ័រ នៅជិតទីក្រុង Mandalay របស់សហភាពមីយ៉ាន់ម៉ា ដែលមានចម្ងាយប្រហែល ៣៩២គីឡូម៉ែត្រ ពីខេត្ត Mae Hong Son (ម៉ែហងសន) របស់ប្រទេសថៃ។ ជាមួយនឹងការរកឃើញសពជនរងគ្រោះម្នាក់ កាលពីថ្ងៃទី៣១ ខែមីនា ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ បានកើនឡើងដល់ ១៤នាក់ហើយ ខណៈដែលមនុស្ស ៩នាក់បានរងរបួស ហើយ ៧២នាក់ទៀត កំពុងបាត់ខ្លួន៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        280
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        279
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        271

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm