អ៊ីរ៉ង់ជំរុញឲ្យ IAEA ប្រកាន់ជំហរច្បាស់លាស់លើការគំរាមកំហែងប្រឆាំងនឹងទីតាំងនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់

2025/04/02 10:26:58 pm        48

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ប្រកាន់ជំហរច្បាស់លាស់ ទាក់ទងនឹងការគំរាមកំហែងប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរសន្តិភាពរបស់ប្រទេសខ្លួន។

លោកបានធ្វើការអត្ថាធិប្បាយនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយអគ្គនាយកនៃទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ដែលជាក់ស្តែងសំដៅទៅលើការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)កាលពីថ្ងៃអាទិត្យ ក្នុងការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បដិសេធមិនព្រមធ្វើកិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន    ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះ។

លោក Araghchi បានលើកឡើងពីគោលនយោបាយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយទីភ្នាក់ងារនេះ ដោយសង្កត់ធ្ងន់ថា ដោយសារការបន្តការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់ ប្រទេសរបស់លោក នឹងអនុម័តវិធានការចាំបាច់ណាមួយ ដើម្បីការពារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

លោកក៏បានជម្រាបជូនលោក Grossi អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់ និងការពិគ្រោះយោបល់ការទូតអំពីកម្មវិធីនុយក្លេអ៊ែរសន្តិភាពរបស់ប្រទេសអ៊ីរ៉ង់។

ប្រធានទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) បាននិយាយថា លោកនឹងពិគ្រោះយោបល់ជាមួយភាគីផ្សេងទៀត ដើម្បីបង្កើតបរិយាកាសអំណោយផល ដើម្បីជួយដោះស្រាយបញ្ហាដែលមានស្រាប់។

លោក Grossi បានស្នើសុំធ្វើទស្សនកិច្ចប្រទេសអ៊ីរ៉ង់ ដែលត្រូវបានយល់ព្រមដោយរដ្ឋមន្ត្រីការបរទេស    នៃប្រទេសនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានគំរាមចាប់     ផ្តើម «ការវាយប្រហារយោធាដែលមិនធ្លាប់មានពីមុនមក»លើប្រទេសអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់ បដិសេធមិនចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm