អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យប្រទេសហុងគ្រី ចាប់ខ្លួនលោក Netanyahu

2025/04/02 10:31:44 pm        77

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានអំពាវនាវឲ្យប្រទេសហុងគ្រី ចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកនឹងទៅបំពេញទស្សនកិច្ចនៅរដ្ឋសមាជិកសហភាពអឺរ៉ុប នៅថ្ងៃពុធនេះ តាមការអញ្ជើញរបស់សមភាគីហុងគ្រី លោក Viktor Orban ។

លោក ណេតាន់យ៉ាហ៊ូ គឺជាកម្មវត្ថុនៃដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)កាលពីខែវិច្ឆិកា ជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។

លោក Orban ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា លោកនឹងមិន   អនុវត្តដីកាចាប់ខ្លួននេះទេ។ ក្នុងនាមជារដ្ឋសមាជិក ហុងគ្រីត្រូវបានតម្រូវឲ្យអនុវត្តដីកាចាប់ខ្លួន ដែលចេញដោយតុលាការ ICC។

លោកស្រី Erika Guevara-Rosas ប្រធានផ្នែកស្រាវជ្រាវសកល ការតស៊ូមតិ និងគោលនយោបាយ នៅ អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា លោក ណេតាន់យ៉ាហ៊ូ «គឺជាឧក្រិដ្ឋជនសង្គ្រាមដែលត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់ការបង្អត់អាហារ ជាវិធីសាស្រ្តនៃសង្គ្រាម វាយប្រហារជនស៊ីវិលដោយចេតនា និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃការធ្វើឃាត ការធ្វើទុក្ខបុកម្នេញ និងអំពើអមនុស្សធម៌ផ្សេងទៀត»។

ក្នុងនាមជាសមាជិករបស់តុលការ ICC «ប្រទេសហុងគ្រី ត្រូវតែចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ប្រសិនបើលោកធ្វើដំណើរទៅប្រទេសនេះ ហើយប្រគល់ខ្លួនលោក ទៅឲ្យតុលាការនេះ។ ការធ្វើដំណើរណាក៏ដោយ ដែលលោកទៅកាន់រដ្ឋសមាជិក ICC ដែលមិនបានចាប់ខ្លួនលោកទេនោះ នឹងជំរុញអ៊ីស្រាអែលឲ្យប្រព្រឹត្តឧក្រិដ្ឋកម្មបន្ថែមទៀតប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលគ្រប់គ្រង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        146
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        187
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm