កុងហ្គោ និងក្រុមឧទ្ទាម M23 គ្រោងបើកកិច្ចចរចាផ្ទាល់លើកដំបូង នៅថ្ងៃទី៩ ខែមេសា

2025/04/02 11:10:39 pm        50

ប្រភពពីរដ្ឋាភិបាលកុងហ្គោ និងក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដា កាលពីថ្ងៃអង្គារ (ទី១ ខែមេសា) បាននិយាយថា ភាគីជម្លោះទាំង២ មានបំណងបើកកិច្ចចរចាដោយផ្ទាល់ នៅថ្ងៃទី៩ ខែមេសា ដែលជាការជំរុញដ៏មានសក្តានុពលដល់កិច្ចប្រឹងប្រែងរបស់ប្រទេសកាតា ដើម្បីបញ្ចប់ការប្រយុទ្ធដ៏អាក្រក់បំផុតរបស់ប្រទេសអាហ្វ្រិកកណ្តាលមួយនេះ ដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ។

កិច្ចប្រជុំ នៅទីក្រុងដូហា នឹងក្លាយជាការចរចាដោយផ្ទាល់លើកដំបូងរបស់ភាគីទាំង២ ចាប់តាំងពីក្រុមយុទ្ធជន M23 បានដណ្តើមកាន់កាប់ទីក្រុងធំៗចំនួន២ នៅភាគខាងកើតកុងហ្គោ អំឡុងការវាយលុកដ៏លឿនរហ័ស ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងបង្ខំឲ្យរាប់សែននាក់ទៀតចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។

មន្ត្រីកុងហ្គោម្នាក់បាននិយាយថា ការចរចានេះត្រូវបានគ្រោងធ្វើនៅថ្ងៃទី៩ ខែមេសា «ប្រសិនបើភាគីម្ខាងៗ មិនបានប្រព្រឹត្តពុំត្រឹមត្រូវទេនោះ»។ ជាមួយគ្នានេះ ប្រភពមួយពីខាងក្នុងក្រុម M23 បានបញ្ជាក់ពីកាលបរិច្ឆេទ ហើយបាននិយាយថា ក្រុមនេះនឹងបង្ហាញទៅទីក្រុង Kinshasa នូវការទាមទាររបស់ខ្លួន។ ប្រភពបានបន្តថា ភាគីទាំង២ បានព្រមព្រៀងមិនពិភាក្សាជាសាធារណៈពីខ្លឹមសារនៃកិច្ចពិភាក្សានោះទេ។

ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Felix Tshisekedi និងសមភាគីរ៉្វាន់ដា លោក Paul Kagame បានរៀបចំកិច្ចប្រជុំដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅទីក្រុង Doha កាលពីថ្ងៃទី១៨ ខែមីនា។ ប្រទេសកាតាបានរៀបចំកិច្ចចរចាជុំទី២ រវាងប្រទេសទាំង២ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ហើយបានជួបដាច់ដោយឡែកជាមួយតំណាងរបស់ក្រុម M23។ យ៉ាងណាក្ដី ប្រភពបានឲ្យដឹងបន្ថែមថា ទាំងមន្ត្រីកុងហ្គោ និងក្រុម M23 មិនទាន់បានជួបគ្នានៅឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        255
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        297
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        276

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm