វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron មាន​វត្តមាន​ក្នុង​ទ្វីប​អឺរ៉ុប ​មុន​ពេល​ការ​ហាម​ប្រាម​ការ​ធ្វើ​ដំណើរ​ពី​អាហ្វ្រិក​ខាង​ត្បូង​

2021/12/02 05:49:29 pm        133

​អឺរ៉ុប៖ នៅ​ពេល​ដែល​ក្រុម​មន្ត្រី​អាហ្វ្រិក​ខាងត្បូង​បាន​ប្រកាស​អាសន្ន​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៥ ខែ​វិច្ឆិកាសប្ដាហ៍​មុន ភាគហ៊ុន​ជុំវិញ​ពិភពលោក​បាន​ធ្លាក់​ចុះហើយ​មាន​ប្រទេស​រហូតដល់​ជាង ៧០ រួម​ទាំង​សហរដ្ឋអាមេរិក​បាន​ដាក់​បម្រាម​លើ​ការ​ធ្វើ​ដំណើរ និង​ការ​រឹតត្បិត​ចំពោះ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ភាគ​ខាង​ត្បូង​។

វិធានការ​ឆ្លើយតប​មិន​ច្បាស់លាស់​ក្រោយ​ព័ត៌មាន​និយាយ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​មាន​កម្រិត​នៃ​ការ​ប្រែប្រួល​ខ្ពស់​ខុស​ពី​ធម្មតា ដែល​ក្រុមអ្នកវិទ្យាសាស្ត្រ​បារម្ភ​ថា​ អាច​ធ្វើ​ឱ្យ​វីរុស​នេះ​មាន​សមត្ថភាព​ឆ្លង​បាន​កាន់​តែ​ច្រើន និង​បណ្ដាល​ឱ្យ​មានការ​គេច​ចេញពី​ប្រព័ន្ធ​ភាព​ស៊ាំ​។ ភាគច្រើន​នៅ​មិនទាន់​ស្គាល់​អំពី​សមត្ថភាព​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រួម​ទាំង​ប្រភព​ដើម ភាព​ធ្ងន់ធ្ងរ និង​លទ្ធភាព​នៃ​ការ​ចម្លង​របស់​វីរុស​នេះ​នៅឡើយ​ទេ​។ ក្រុម​អ្នកស្រាវជ្រាវ​ក៏​កំពុង​ប្រឹងប្រែង​រក​ឱ្យ​ឃើញ​ថា ​តើ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​ខុស​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​មាន​ស្រាប់​កម្រិត​ណា និង​ក្លាយ​ជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដ៏​មាន​ឥទ្ធិពល​ដូច​វីរុស Delta ឬ​អត់​។ ​រដ្ឋមន្ត្រី​សុខាភិបាល​អ៊ីស្រាអែល​លោក Nitzan Horowitz បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា "​ការ​ចង្អុល​បង្ហាញ​" ដំបូង​បង្ហាញ​ថា ​អ្នក​ដែល​ទទួល​បាន​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា​ដូ​ស​ជំរុញ​ត្រូវ​បាន "​ការពារ​" ប្រឆាំង​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ។ ​លោក​វេជ្ជបណ្ឌិត Francis Collins នាយក​ជាតិ​វិទ្យាស្ថាន​សុខភាព​ជាតិបាន​ប្រាប់ CNN កាលពី​ថ្ងៃអាទិត្យ​ថា​ ការ​អះអាង​នេះ​កើតឡើង​បន្ទាប់ពី​របាយការណ៍​ស្រាវជ្រាវ​ពី​អាហ្វ្រិក​ខាងត្បូង​បាន​លើក​ឡើង​ថា ​ករណី​ឆ្លង​ភាគច្រើន​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron មាន​កម្រិតស្រាល​មក​ទល់​ពេល​នេះ​។

ប៉ុន្តែ​ករណី​ឆ្លង​នៅ​អាហ្វ្រិក​ខាងត្បូង​ទាំងនោះ ភាគច្រើនក្នុងចំណោមមនុស្ស​វ័យក្មេង​។ ដូច្នេះខ្ញុំ​ចង់​និយាយ​ថា យើង​គ្រាន់តែ​មិន​ដឹង​ថា ថា​តើ​វីរុស​ប​ម្លែ​ង​ថ្មី​នេះ​បណ្ដាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាង​ប្រភេទ​វីរុស​មុន​ៗ​ឬទេ។ ​អ្នកស្រាវជ្រាវ​ផ្នែក​វីរុស​លោកស្រី Chantal Reusken បាន​ប្រាប់​ទូរទស្សន៍​ជាតិ NOS ថា ​មន្ត្រី​សុខាភិបាល​ហូ​ឡង់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​វីរុស​ប​ម្លែ​ង​ខ្លួន Omicron មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ហូ​ឡង់​មួយ​សប្ដាហ៍​ មុន​ពេល​ជើង​ហោះ​ហើរ​ពីរ​បាន​មកដល់​ពី​អាហ្វ្រិក​ខាងត្បូង ​ដែល​មាន​ផ្ទុក​នេះ​។ យ៉ាងហោចណាស់​ការ​ឆ្លងមួយ​ករណី​ត្រូវ​បាន​គេ​គិត​ថា ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ហូ​ឡង់​។ ហើយ​ករណី​ឆ្លង​ ៩​នាក់​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សាធារណៈ​មួយ​កាលពី​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា​នៅ​ស្កុ​ត​ឡិន ប៉ុន្មាន​ថ្ងៃមុន​ពេល​អាហ្វ្រិក​ខាងត្បូង​ប្រកាស​ថា​ មាន​វត្តមាន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm