ទិវាអំពើល្អ ឆ្នាំ២០២៥៖ អ្នកស្ម័គ្រចិត្តចំនួន ១០០,០០០នាក់ចូលរួមដើម្បីបរិស្ថានល្អ

2025/04/02 11:46:46 pm        88

កម្ពុជាកំពុងតែបង្កើតប្រវត្តិសាស្ត្រជាមួយ ទិវាអំពើល្អ ឆ្នាំ ២០២៥ ជាការ លើក​កម្ពស់​ជា​សកល​នូវ​សកម្ម​ភាព​បរិស្ថាន និងសេវាកម្មសង្គម។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ៣-៤ ខែមេសា ២០២៥ ដោយមាន អ្នកស្ម័គ្រចិត្តចំនួន ៧០,០០០ ទៅ ១០០,០០០ នាក់ ចូលរួមពីសាលា​រៀន​ជាង ៧០០ និងសហគមន៍ក្នុងខេត្តកណ្ដាល។

ព្រឹត្តិការណ៍ចម្បងនឹងប្រព្រឹត្តនៅថ្ងៃទី៤ ខែមេសា នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីម៉ោង ៣:៣០ រសៀល ដល់ ៥:៣០ ល្ងាច ដែលនឹងមាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជាអធិបតី និង មន្ទីរបរិស្ថាន មន្ទីរអប់រំយុវជន និងកីឡា មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន និងមេដឹកនាំសហគមន៍ចូលរួម។ ព្រឹត្តិការណ៍នេះនឹងលើកយក សារៈសំខាន់ស្តីពីភាពចាំបាច់នៃអភិរក្សបរិស្ថាន តាមរយៈសកម្មភាពដូចជា សម្អាតទន្លេ ប្រលែងត្រី ចែករំលែក និងដាំ/ចែក ដើមឈើ និងរុក្ខជាតិ បរិច្ចាគសម្ភារៈនិងសំលៀកបំពាក់ប្រើប្រាស់រួច ការងារសេវាសង្គម និងអំពើល្អផ្សេងៗទៀត។

អ្នកចូលរួមអាច រីករាយជាមួយ ការសម្តែងរាំឆៃយ៉ាំ និងការប្រគុំតន្ត្រីផ្ទាល់ មុនពេលបញ្ចប់កម្មវិធីដោយ ពិធីប្រគល់រង្វាន់ដល់ សាលារៀន និងបុគ្គលឆ្នើមដែលបានចូលរួមក្នុងការអភិរក្សបរិស្ថាន។

ចាប់តាំងពីឆ្នាំ ២០២០ អង្គការសំអាតទន្លេ សមុទ្រ River Ocean Cleanup (ROC) បានប្រមូល សំរាមប្លាស្ទិកជាង ២,០០០ តោនចេញពីទន្លេធំៗរបស់កម្ពុជា រួមមាន ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ ទិវាអំពើល្អឆ្នាំ ២០២៥ នេះការ លើកទឹកចិត្តឱ្យមានការចូលរួមកាន់តែទូលំទូលាយក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក និងការអភិរក្សធនធានធម្មជាតិ។

"ប្រទេសកម្ពុជា កំពុងអភិវឌ្ឍទៅជាប្រទេសឈានមុខក្នុងការអភិរក្សបរិស្ថាន ដែលព្រឹត្តិការណ៍នេះជាការរំលឹកដ៏មានអត្ថន័យ ស្ដីពីសារៈសំខាន់នៃការចូលរួមសហគមន៍ក្នុងការបញ្ចៀសបញ្ហាប្លាស្ទិកក្នុងបរិស្ថានទឹក” លោក សុវណ្ណ នូ នាយកប្រតិបត្តិនៃ River Ocean Cleanup (ROC) "សូមអញ្ជើញសិស្សនិស្សិត អាជីវកម្ម មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ចូលរួម ដើម្បីបង្កើតអនាគតស្អាតបៃតង”។ ទិវា​អំពើ​ល្អ (Good Deeds Day) - ជារៀងរាល់ឆ្នាំ អ្នកស្ម័គ្រចិត្តរាប់លាននាក់ បានអនុវត្តន៍​លើ​គំនិត​សាមញ្ញ​មួយថា មនុស្សគ្រប់រូបអាចធ្វើអំពើល្អ ធំឬ តូច ដើម្បី​ធ្វើ​ឱ្យ​ជីវិត​អ្នក​ដទៃ​ប្រសើរ​ឡើង និងបង្កើតឥទ្ធិពលវិជ្ជមានលើពិភពលោក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm