កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​នឹង​រៀបចំ​ជើងឯក​ថ្នាក់​ជាតិ និង​ពាន​សម្ដេច​ក្រឡាហោម ស ខេង ចុង​ខែ​នេះ​

2021/12/02 05:55:00 pm        404

​ទូក​កា​នូ៖ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាបាន​ប្រកាស​រៀបចំ​ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្ដរជាតិ “​ទូក​នាគ​” ទូក​កា​នូ​-​កា​យ៉ាក់ ទូក​រ៉ូ​អ៊ី ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​៨ ឆ្នាំ​២០២១ នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ខាងមុខនេះ​នៅ​ព្រែក​កំពត ខេត្ត​កំពត​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះនឹង​ចាប់ផ្ដើម​ទទួល​ពាក្យ​ពីថ្ងៃ​ជូនដំណឹងរហូតដល់​ថ្ងៃទី​២០ ខែធ្នូ ពោលគឺ​មុន​ការប្រកួត​ចាប់ផ្ដើម ៣​ថ្ងៃ។ ការប្រកួត​ក្នុង​បរិបទ​កូ​វីដ​នេះ សហព័ន្ធ​បានកំណត់​សមាគម​/​ក្លិប​ចូលរួមត្រូវមាន​សមាជិក​សរុប​ត្រឹម ១៦​នាក់​ប៉ុណ្ណោះ ហើយ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កី​ឡ​ការិនី​ទាំងអស់ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ យ៉ាងតិច ២​ដូ​ស​ទើប​មាន​សិទ្ធ​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​នេះ នឹងធ្វើ​ឡើង​ក្រោម​គម្រោង​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍសហព័ន្ធ​កីឡា​ជាតិ ពិសេស​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីងដើម្បី​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី សម្រាប់​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​គួរ​ដឹងថា ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្ដរជាតិ “​ទូក​នាគ​” ទូក​កា​នូ​-​កា​យ៉ាក់ ទូក​រ៉ូ​អ៊ី ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិក៏ដូចជា​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២១ ដែល​សម្រេច​រៀបចំ​នៅ​ព្រែក​កំពត ខេត្តកំពត បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ CAMSOC ក៏ដូចជា​សហព័ន្ធបាន​ឯកភាពគ្នា​ក្នុងការ​កំណត់​យក​ទីតាំង​នេះ សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ លើ​ប្រភេទ​កីឡាទូក​នេះ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm