កូរ៉េខាងត្បូងប្រមូលផ្ដុំ «ធនធានទាំងអស់» ដើម្បីទប់ស្កាត់អំពើហិង្សា ក្រោយប្រកាសសាលក្រមលើសំណុំរឿង Yoon

2025/04/03 12:23:59 am        70

នគរបាលកូរ៉េខាងត្បូង នឹងប្រមូល «ធនធានដែលមានទាំងអស់» ដើម្បីការពារអំពើហិង្សា នៅពេលដែលតុលាការចេញសេចក្តីសម្រេច នៅថ្ងៃទី៤ ខែមេសា ជុំវិញជោគវាសនារបស់ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង គឺលោក Yoon Suk Yeol ដោយកន្លែងទេសចរណ៍សំខាន់ៗត្រូវបិទ ហើយស្ថានទូតនានាហាមពលរដ្ឋកុំឲ្យទៅក្បែរកន្លែងតវ៉ា។

តុលាការធម្មនុញ្ញរបស់ប្រទេសនេះ នឹងចេញសេចក្តីសម្រេចថា តើត្រូវបញ្ចប់តំណែងរបស់លោក Yoon ដែរ ឬយ៉ាងណា ជុំវិញការប្រកាសចេញច្បាប់អាជ្ញាសឹកមិនជោគជ័យ ពោលគឺជាអ្វីដែលត្រូវបានឃើញរួចហើយថា រូបលោកត្រូវបានព្យួរតំណែង ដោយសមាជិកសភា និងត្រូវបានចាប់ខ្លួនពីបទបង្កការបះបោរ។

តុលាការនៅកណ្តាលទីក្រុងសេអ៊ូល បានក្លាយទៅជាទីកន្លែងនៃភាពតានតឹង ដោយមានការតវ៉ាស្ទើរមិនលោះថ្ងៃ នៅក្នុងតំបន់នេះ រហូតដល់នគរបាល កាលពីថ្ងៃទី១ ខែមេសា បានចាត់វិធានការដោយការបិទផ្លូវនានា ដើម្បីទប់ស្កាត់នូវការប៉ះទង្គិចណាមួយដែលអាចកើតមាន។

គួរបញ្ជាក់ថា មនុស្សរាប់សែននាក់ ដែលមានទាំងអ្នកគាំទ្រ និងប្រឆាំងលោក Yoon បាននាំគ្នាទៅបង្ហាញខ្លួនពេញដងផ្លូវនានា ក្នុងទីក្រុងសេអ៊ូលជារៀងរាល់ចុងសប្តាហ៍ ដោយភាគីម្ខាងៗដែលមានជំហរមិនងាករេ ក៏បានបង្កើតជំរុំតង់ និងធ្វើបាតុកម្មពេញមួយយប់ផងដែរ។

នៅទីក្រុងសេអ៊ូល នរគបាលកុបកម្មជាង ១៤.០០០នាក់ នឹងត្រូវដាក់ពង្រាយ។ សាលារៀនក្បែរៗនោះ និងហាងជាច្រើន នៅក្នុងសង្កាត់នោះ នឹងបិទនៅថ្ងៃប្រកាសសាលក្រម ដោយសារបញ្ហាសុវត្ថិភាព។ ហើយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានឲ្យដឹងថា កន្លែងទេសចរណ៍សំខាន់ៗ ដូចជាវិមាន Gyeongbok និង Changdeok ដែលអាចដើរពីតុលាការមកដល់ ក៏នឹងត្រូវបិទផងដែរ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm