ចៅក្រមសម្រេចក្ដីសំណុំរឿងលោកស្រី Le Pen ស្ថិតក្រោមការការពាររបស់នគរបាល ក្រោយត្រូវបានគំរាម

2025/04/03 02:47:46 am        127


ប្រភពដែលបានដឹងដោយផ្ទាល់អំពីបញ្ហានេះ បាននិយាយថា ចៅក្រមដែលបានធ្វើឲ្យមេដឹកនាំស្តាំនិយមជ្រុល គឺលោកស្រី Marine Le Pen អស់សិទ្ធិឈរឈ្មោះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧ របស់ប្រទេសបារាំង កំពុងស្ថិតនៅក្រោមការការពាររបស់នគរបាល បន្ទាប់ពីត្រូវបានគំរាមកំហែងដល់ជីវិត ហើយអាសយដ្ឋានរបស់លោកស្រីត្រូវបានចែករំលែកតាមប្រព័ន្ធអ៊ីនធឺណិត។

ប្រភពបាននិយាយថា អាសយដ្ឋានរបស់លោកស្រី Benedicte de Perthuis ជាប្រធាននៃក្រុមចៅក្រមចំនួន ៣រូបដែលបានរកឃើញថា លោកស្រី Le Pen មានទោសពីបទកេងបន្លំមូលនិធិរបស់សហភាពអឺរ៉ុប (EU) និងដែលបានហាមឃាត់លោកស្រីរយៈពេល ៥ឆ្នាំមិនឲ្យស្វែងរកតំណែងការិយាល័យសាធារណៈ ត្រូវបានចែករំលែកតាមអ៊ីនធឺណិត បន្ទាប់ពីលោកស្រីបានចេញសេចក្តីសម្រេច កាលពីថ្ងៃចន្ទ (ទី៣១ ខែមីនា)។ ឥឡូវនេះ លោកស្រីចៅក្រុមរូបនេះ កំពុងទទួលបានការការពារពីនគរបាល ទាំងនៅកន្លែងធ្វើការ និងនៅគេហដ្ឋាន។

ជាមួយគ្នានេះ លោកស្រី De Perthuis ក៏ទទួលបានការគំរាមកំហែងនៅលើបណ្ដាញសង្គមផងដែរ ដោយរូបថតរបស់លោកស្រី បានលេចឡើងនៅពាសពេញបណ្ដាញសង្គម X និងគេហទំព័ររបស់ក្រុមស្តាំនិយមជ្រុល។ នគរបាលទីក្រុងប៉ារីស បានបញ្ជាក់ថា ការស៊ើបអង្កេត កំពុងដំណើរការ ជុំវិញការគំរាមកំហែងនេះ ដោយបង្វែរសំណួរផ្សេងទៀតទៅកាន់ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសដែលមិនបានឆ្លើយតបអ្វីទាំងអស់។

ការគំរាមកំហែង ចំពោះលោកស្រី de Perthuis និងមន្ត្រីតុលាការផ្សេងទៀតដែលពាក់ព័ន្ធនឹងការកាត់ក្តី ក្នុងសំណុំរឿងរបស់លោកស្រី Le Pen បានជំរុញឲ្យមានការស្វែងរកការពិចារណាយ៉ាងស៊ីជម្រៅ នៅក្នុងប្រទេសបារាំង អំពីចរន្តនៃការមិនសប្បាយចិត្តរបស់ប្រជាជនដែលកំពុងធ្វើឲ្យខូចដល់ជំនឿលើប្រព័ន្ធយុត្តិធម៌របស់ប្រទេស៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm