ឯកឧត្តម ហេង សួរ៖ ទីភ្នាក់ងារ AFD ជាដៃគូសំខាន់ក្នុងការបណ្តុះបណ្តាល​កម្លាំងជំនាញ​នៅ​កម្ពុជា

2025/04/03 04:28:05 pm        147

នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយ​លោក​ស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

ប្រភព​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់កិច្ចប្រជុំនេះ បានឲ្យដឹងថា នៅក្នុង​កិច្ច​ពិភាក្សា​នេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់​ពី​សារ​សំខាន់​នៃ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ ដែលជាគោល​នយោបាយ​អភិវឌ្ឍន៍​មូល​ធន​មនុស្ស​នៅ​កម្ពុជា​ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុងយកចិត្តទុកដាកក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា តាមរយៈ​ការ​ពង្រឹង​កម្លាំងជំនាញឱ្យកាន់តែច្រើននៅក្នុងស្រុកបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) បាននិងកំពុងចូល​រួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលកម្លាំងជំនាញនៅប្រទេសកម្ពុជា ដើម្បី​សម្រេច​គោល​ដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅ​ឆ្នាំ​២០៣០​។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​គឺ​មាន​សារសំខាន់ណាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​ពាក់ព័ន្ធនឹងការប្រកួតប្រជែងជាអន្តរជាតិនៃទីផ្សារការងារ និងកម្លាំងជំនាញ។

ឯកឧត្តម​រដ្ឋមន្រ្តី បានវាយតម្លៃខ្ព​ស់​ចំពោះ​ទីភ្នាក់ងា​រ​អភិវឌ្ឍន៍​បារាំង​ដែល​កំពុ​ង​ផ្តល់​នូវ​​កិច្ច​សហការ​បណ្តុះបណ្តាលជំនាញនៅកម្ពុជា ដោយសង្ឃឹមយ៉ាង​មុតមាំ​ថា​ភាគី​ទាំង​ពីរ​នឹង​ខិតខំស្វែ​ងរក​កិច្ច​សហការ​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​ពង្រីក​កម្លាំង​ជំនាញ​នៅ​កម្ពុជា​ឱ្យកាន់​តែប្រសើរ​ឡើ​ង​ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប លោកស្រី Sandrine Boucher បានគូសបញ្ជាក់ថា ការផ្តល់ការគាំទ្រ​ដល់​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍កម្លាំងជំនាញ គឺជាវត្ថុបំណងដ៏​ចម្បង​មួយ​របស់​ទី​ភ្នាក់​ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ជាមួយ​រដ្ឋាភិបាលកម្ពុជា ដោយ AFD បាននិងកំពុងបន្ត​កិច្ច​សហការ​ជាមួយ​បណ្តា​ភាគី​ពាក់​ព័ន្ធ​ជា​ច្រើន​ឆ្នាំម​កហើយ។ លោកស្រីគូសបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់​អភិវឌ្ឍន៍​នឹង​បន្ត​កិច្ច​សហការ​យ៉ាង​រឹងមាំ​ជាមួយ​រាជរ​ដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សម្រាប់​ពេល​អនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកម្លាំងជំនាញនៅកម្ពុជា ដើម្បី​ជំរុ​ញ​កំណើន​សេដ្ឋកិច្ច ដើម្បីសម្រេចគោលដៅ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm