អឺរ៉ុប​កំពុង​រឹត​បន្តឹង​លើ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ការ​ផាក​ពិន័យ វិធាន​ការ​បិទ​ខ្ទប់ និង​កាតព្វកិច្ច​វ៉ាក់សាំង

2021/12/02 06:26:44 pm        208

​អឺរ៉ុប​៖ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​កំពុង​ចាប់​យក​វិធានការ​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​ឡើង ខណៈ​រដ្ឋាភិបាល​ទូទាំង​ទ្វីប​បាន​ងាក​ទៅ​រក​វិធីសាស្ត្រតឹងរ៉ឹង ចាប់ពី​ការ​អនុវត្តន៍​វិធាន​ការ​បិទ​ខ្ទប់​រហូតដល់​ការ​ផាក​ពិន័យ ដើម្បី​បង្ខំ​ឲ្យ​អ្នក​ដែល​មិន​ព្រម​ចាក់​វ៉ាក់សាំងទៅ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​។​ ​សារ​សំខាន់ៗ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​គឺ៖ ចាក់​វ៉ាក់សាំង ឬ​កុំ​ចូលរួម​ក្នុង​ទី​ប្រមូលផ្ដុំ​ដែល​មាន​មនុស្ស​ច្រើន​។​

ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា សហភាព​អឺរ៉ុប​គួរតែ​ពិភាក្សា​ថា ​តើ​កាតព្វកិច្ច​វ៉ាក់សាំង​ជា​រឿង​ចាំបាច់​នៅ​ទូទាំង​សហភាព​អឺរ៉ុប​ឬ​អត់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង​នៃ​វីរុស COVID-19 និង​វីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron ។ យ៉ាងណា​ការ​ពិភាក្សា​ត្រូវតែ​ធ្វើជា​ចាំបាច់​។​ ​ប្រទេស​ក្រិ​កកំពុង​អនុវត្តន៍​វិធានការ​ប្រចាំខែដោយ​ផាក​ពិន័យជា​ទឹកប្រាក់​ចំនួន 100​អឺរ៉ូ​ស្មើ ($114) លើ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ​៦០​ឆ្នាំ​ឡើង​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ដោយ​ហៅ​ការ​ផាក​ពិន័យ​នេះ​ថា​ជា​ថ្លៃ​សេវា​ថែទាំ​សុខភាព​។ ​នៅ​ប្រទេស​អូទ្រីស​បាន​រឹតត្បិត​លើ​ចលនា​មនុស្ស​ដែល​មិន​ចាក់​វ៉ាក់សាំង នៅ​ក្នុង​តំបន់​រងគ្រោះ​ខ្លាំងបំផុត​ចំនួន​២ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​ចាក​ចេញពី​តំបន់​បិទ​ខ្ទប់ នៅ​ពេល​ការ​រឹតត្បិត​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែ​ធ្នូ ឬ​ត្រូវផាក​ពិន័យ​ជា​ទឹកប្រាក់ 3,600អឺរ៉ូ​ស្មើ ($4,000)​។​

​ប្រទេស​អាល្លឺម៉ង់កំពុង​ប្រឈម​នឹង​សម្ពាធ​ដោយ​ដើរ​តាម​លំនាំ​របស់​អូទ្រីស​ ខណៈ​កំពុង​ប្រឈម​ករណី​ឆ្លង​រាលដាល​ខ្លាំង​ ដោយ​អធិការបតី​អាល្លឺម៉ង់​ថ្មី​ដែល​ចូលកាន់​តំណែង​ក្នុង​ពេល​ខាងមុខលោក Olaf Scholz គាំទ្រ​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង ដែល​អំពាវនាវ​ឲ្យ​សភាបោះឆ្នោត​គាំទ្រ​គម្រោង​នេះ​។​ ​ប្រទេស​បារាំង​បាន​អនុវត្តន៍​ផែនការ​កាតព្វកិច្ច​វ៉ាក់សាំង​ លើ​បុគ្គលិក​សុខាភិបាល និង​មន្ត្រី​រដ្ឋការត្រូវតែ​ចាក់​វ៉ាក់សាំង​ពេញលេញ​ និង​ព្យួរ​ការ​ងារ​បុគ្គលិក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង និង​ដាក់​កាត​វ៉ាក់សាំង​តាម​ខ្លួន​ដើម្បី​ចូល​កន្លែង​សាធារណៈ​នានា​។ ​នៅ​ប្រទេស​អ៊ីតាលីក៏​មិន​ខុស​ពី​ប្រទេស​បារាំង​ដែរ ដោយ​តម្រូវ​ឲ្យ​បុគ្គលិក​សុខាភិបាល​ទាំងអស់​ចាក់​វ៉ាក់សាំង។ ​ប្រទេស​នេះ​ជាប្រទេស​ដំបូង​គេ​នៅ​អឺរ៉ុប​ដែល​ដាក់​ចេញ​ផែនការ​កាតព្វកិច្ច​វ៉ាក់សាំង ដែល​បុគ្គលិក​ទាំងនោះ​ត្រូវតែបង្ហាញ​ការ​ចាក់​វ៉ាក់សាំង ឬ​ប័ណ្ណបញ្ជាក់​សុខភាព​មុន​ចូល​កន្លែង​ការងារ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        183
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        223
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm