ភាគហ៊ុនពិភពលោកធ្លាក់ចុះ ខណៈពន្ធថ្មីរបស់អាមេរិក វាយលុកវិស័យបច្ចេកវិទ្យាខ្លាំងជាងគេ

2025/04/03 05:10:04 pm        177

ភាគហ៊ុនក្នុងពិភពលោកបានធ្លាក់ចុះ ហើយវិនិយោគិនកំពុងស្វះស្វែងរកទីសុវត្ថិភាពសម្រាប់មូលបត្របំណុល មាស និងប្រាក់យ៉េនជប៉ុន នៅថ្ងៃព្រហស្បតិ៍ (០៣ មេសា) នេះ ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump បើកបង្ហាញការដំឡើងពន្ធ ដែលមានទំហំធំជាងការរំពឹងទុក ទៅលើសេដ្ឋកិច្ចជុំវិញពិភពលោក ដោយប៉ះពាល់ពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

វិស័យបច្ចេកវិទ្យារងការវាយលុកខ្លាំងជាងគេ ខណៈមជ្ឈមណ្ឌលផលិតកម្មនៅចិន និងកោះតៃវ៉ាន់ ប្រឈមការយកពន្ធថ្មីលើស ៣០% ដែលនាំឱ្យពន្ធសរុបកើនឡើងដល់ ៥៤% លើការនាំចូលពីចិន។ ភាគហ៊ុនរបស់ Nasdaq ធ្លាក់ ៣,៣% ហើយនៅក្នុងការជួញដូរក្រោយម៉ោង ទឹកប្រាក់ប្រមាណ ៧៦០ពាន់លានដុល្លារ ត្រូវលុបចោលពីតម្លៃទីផ្សារនៃស្ថាប័នបច្ចេកវិទ្យានាំមុខគេ Magnificent Seven។ Apple រងគ្រោះខ្លាំងបំផុត ដោយហ៊ុនក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នៅចិន ធ្លាក់ចុះជិត ៧%។

ភាគហ៊ុន S&P 500 ថយចុះ ២,៧% ហើយហ៊ុន FTSE ធ្លាក់ ១,៦% ខណៈភាគហ៊ុនអឺរ៉ុប រអិលចុះជិត ២%។ Nikkei របស់ជប៉ុន ធ្លាក់ ២,៨% ដោយក្រុមសន្ទស្សន៍ស្ទើរតែទាំងអស់បានធ្លាក់ចុះ ខណៈក្រុមហ៊ុនដឹកជញ្ជូន ធនាគារ ធានារ៉ាប់រង និងនាំចេញ បានទប់ទល់នឹងពន្ធដ៏ធំ។ សន្ទស្សន៍ធំជាងគេរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកនៅខាងក្រៅជប៉ុន ធ្លាក់ជាង ១%។

ភាគហ៊ុននៅកូរ៉េខាងត្បូង ចិន ក្រុងហុងកុង និងកន្លែងផ្សេងទៀតក៏ធ្លាក់ចុះផងដែរ ដោយសារកម្លាំងនៃពន្ធថ្មីរបស់អាមេរិក។ លោក Trump បានប្រកាសពន្ធមូលដ្ឋាន ១០% លើការនាំចូលទាំងអស់ ជាមួយនឹងការយកពន្ធខ្ពស់ខ្លាំងលើដៃគូពាណិជ្ជកម្មមួយចំនួន ជាពិសេសនៅអាស៊ី។ ក្រៅពីពន្ធបន្ថែមថ្មី ៣៤% លើចិន ជប៉ុនរងពន្ធ ២២៤% វៀតណាម ៤៦% និងកូរ៉េខាងត្បូង ២៥% ហើយសហភាពអឺរ៉ុប ក៏ត្រូវរងការដំឡើងពន្ធ ២០% ផងដែរ រួមទាំងប្រទេសជាច្រើនទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        211
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        252
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm