ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ ទី០២ ខែមេសា ថា លោកនឹងបញ្ឈប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោកបាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកាសការដំឡើងពន្ធនៅ Rose Garden ថា «យើងនឹងបញ្ឈប់សង្គ្រាមនេះ។ វាជាសង្រ្គាមមិនគួកើតឡើង។ វានឹងមិនកើតឡើងនោះទេ ប្រសិនបើខ្ញុំជាប្រធានាធិបតី»។
រដ្ឋបាល របស់លោក Trump មានភាពអត់ធ្មត់ជាមួយភាគីជម្លោះទាំងសងខាង ដើម្បីឈានឆ្ពោះទៅមុខកាន់តែលឿន ទៅរកការបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំ មកនេះ។

អ៊ុយក្រែន បាននិយាយថាកាលពីខែមុន ខ្លួនមានឆន្ទះទទួលយកបទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃ ប៉ុន្តែលោក Putin បានមិនព្រមឯកភាពចំពោះរឿងនោះ ដោយលើកពីបញ្ហានានាជាច្រើន ដែលកិច្ចព្រមព្រៀងត្រូវតែបានត្រួតពិនិត្យ និងព្រួយបារម្ភថាអ៊ុយក្រែននឹងប្រើប្រាស់ឱកាសដកដង្ហើមដើម្បីចល័តកងទ័ព និងទទួលបានគ្រឿងយុទ្ធោបករណ៍បន្ថែមទៀត ពីប្រទេសលោកខាងលិច។