មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំរម្លឹកគរុនិស្សិតឱ្យខិតខំរៀនសូត្រ និងរក្សាឧត្តមភាពជាគ្រូបង្រៀន

2025/04/03 06:59:14 pm        267

មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់គរុនិស្សិតដែលកំពុងសិក្សា ឱ្យ​បន្ត​ខិត​ខំ​ប្រឹងប្រែងសិក្សា និងស្វែងយល់បន្ថែមនូវជំនាញ ព្រមទំាងបច្ចេកទេសគរុកោសល្យថ្មីៗ ដើម្បី​ក្លាយ​ខ្លួនជាអ្នកអប់រំដ៏មានគុណភាពខ្ពស់សម្រាប់កម្ពុជា ស្របតាមបរិបទ​នៃ​ការ​រីក​ចម្រើន​របស់​សង្គម ជាពិសេសចូលរួមរក្សាឱ្យបាននូវឧត្តមភាពជាគ្រូបង្រៀន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ​នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍អប់រំស្តីពី ស្នាដៃស្រាវជ្រាវ​របស់​គរុនិស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ​វិជ្ជាជីវៈ​គ្រូ​បង្រៀន​កម្រិត​ឧត្តម ជំនាន់ទី២ នៅព្រឹកថ្ងៃទី៣ ខែមេសានេះ បានមានប្រសាសន៍ថា ចំណុច​ស្នូល​ដែល​គ្រូបង្រៀនល្អមាន គឺគុណវុឌ្ឍិរឹងមាំ និងទូលំទូលាយ, សម្បទាគរុកោសល្យ, បទ​ពិសោធ​ការងារ, ភាសាបរទេស បច្ចេកវិទ្យា ស្រាវជ្រាវជាប្រចាំ ដោយបណ្តុះស្មារតី​ការ​សិក្សា​ពេញ​មួយ​ជីវិត និងសីលធម៌វិជ្ជាជីវៈវិជ្ជាជីវៈជាដើម។ ឯកឧត្តម បានជំរុញ​លើក​ទឹក​ចិត្ត​ដល់​គរុនិស្សិត​ទំាង​អស់​ត្រូវ​រក្សាឱ្យបាននូវកិត្តិនាម កិត្តិស័ព្ទ កិត្តិគុណ កិត្តិយស ដែលយើងជាគ្រូ​ត្រូវ​រក្សា​អោយ​បាន​នៅ​ឧត្តមភាពទាំងនេះ។ ហើយត្រូវប្រកបដោយគុណវុឌ្ឍ សប្បទាគរុកោសល្យ និងជា​គ្រូ​បង្រៀន​ត្រូវ មានសិល្បៈនៃការបង្រៀន និងបែបវិទ្យាសាស្រ្ត ដល់សិស្ស។

ទាក់ទិនការរៀបចំពិព័រណ៍អប់រំស្តីពី ស្នាដៃ​ស្រាវជ្រាវ​របស់​គរុ​និស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ​វិជ្ជា​ជីវៈ​គ្រូ​បង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយក​វិទ្យាស្ថានជាតិអប់រំ បានមានប្រសាសន៍ឲ្យដឹងថា មានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ដល់​ទី​៥ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងបណ្តុះទម្លាប់ ស្មារតី និងបង្ហាញស្នាដៃស្រាវជ្រាវ ដែល​គរុនិស្សិត បានរកឃើញជូនដល់សាធារណៈជន និងភាគីពាក់ព័ន្ធ ក៏ដូចជា​បង្កើត​ឱកាស​ក្នុង​ការ​អភិវឌ្ឍន៍​សមត្ថភាព ក្នុងការស្រាវជ្រាវ ទៅលើការបង្រៀន និងអនុវត្តជាក់ស្តែង។

ក្រុមគរុនិសិ្សត បានអំពាវនាវសាធានជនទូទៅទាំងអស់ សូមចូល​រួម​ពិព័រណ៍​នេះ​ឲ្យ​បាន​ច្រើន​កុះ​ករ​ ដើម្បីទស្សនាការតាំងបង្ហាញស្នាដៃថ្មីៗរបស់សិស្ស និស្សិត និងដើម្បី​លើក​ទឹក​ចិត្តទៅ​ដល់​គរុ​សិស្ស​ដែល​បានខិតខំប្រឹងប្រែងរៀនសូត្រ ការអភិវឌ្ឍន៍សមត្ថភាព ក្នុងការស្រាវជ្រាវ​ទៅ​លើ​ការ​បង្រៀន និងអនុវត្តជាក់ស្តែង៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        69
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        58
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm