មនុស្សរាប់លាននាក់នៅសហរដ្ឋអាមេរិក ស្ថិតក្រោមការព្រមាន និងហានិភ័យពីព្យុះភ្លៀងដ៏ខ្លាំងក្លា

2025/04/03 07:00:24 pm        133

ខ្យល់ព្យុះកួចដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ខ្លាំង បានបោកបក់ពាសពេញតំបន់ដ៏ធំទូលាយនៃភាគកណ្តាល និងភាគខាងត្បូងនៃសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (០២ មេសា) ដោយធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិតក្រោមការព្រមាន និងហានិភ័យ ហើយបានបំផ្លាញផ្ទះសម្បែង និងអាជីវកម្ម ព្រមទាំងធ្វើឱ្យខ្សែភ្លើង និងដើមឈើបាក់រលំ។

សេវាអាកាសធាតុជាតិអាមេរិក និយាយថា មានរបាយការណ៍យ៉ាងហោចណាស់ ១៥ករណី នៃព្យុះកួចនៅក្នុងរដ្ឋចំនួន៤ យ៉ាងតិច គិតត្រឹមល្ងាចថ្ងៃពុធ។ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗពីអ្នកស្លាប់ ដោយសារខ្យល់ព្យុះដែលបាននាំមកនូវព្រិលដ៏ក្រាស់ និងភ្លៀងធ្លាក់ខ្លាំងនេះទេ។

សេវាអាកាសធាតុជាតិបន្តថា មនុស្សរាប់លាននាក់ស្ថិតនៅក្រោមការប្រុងប្រយ័ត្នចំពោះព្យុះកួច និងទឹកជំនន់យ៉ាងគំហុក ហើយគ្រោះថ្នាក់នឹងបន្តរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ០៣ មេសា នេះ។ ទីភ្នាក់ងារអាកាសធាតុមួយនេះបានព្រមានថា ព្យុះដ៏ធំនោះត្រូវបានព្យាករថានឹងបំផ្លិចបំផ្លាញប្រទេសក្នុងរយៈពេលជាច្រើនថ្ងៃ ដោយព្រឹត្តិការណ៍អាកាសធាតុកាលពីថ្ងៃពុធនោះជា "ការចាប់ផ្តើមនៃគ្រោះមហន្តរាយច្រើនថ្ងៃ និងភ្លៀងធ្លាក់ខ្លាំងជាប្រវត្តិសាស្ត្រ"។

សេវាអាកាសធាតុជាតិបានចេញការព្រមានអំពីព្យុះកួច និងទឹកជំនន់យ៉ាងគំហុកសម្រាប់ផ្នែកខ្លះនៃរដ្ឋ Missouri, Arkansas, Tennessee, Mississippi, Indiana, Illinois, Kentucky និង Oklahoma ។ យោងតាមគេហទំព័រតាមដានការដាច់ចរន្ត PowerOutage.us បានឱ្យដឹងថា អតិថិជនជាង ៣៥០.០០០នាក់ ពុំមានចរន្តអគ្គិសនីប្រើប្រាស់ទេនៅទូទាំងតំបន់ដែលរងគ្រោះដោយព្យុះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        64
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm