ល្បែងប្រជាប្រិយខ្មែរកំពុងផុលផុសលេងនៅតាមសាលារៀន មុនពិធីបុណ្យចូលឆ្នាំជិតមកដល់

2025/04/03 07:19:59 pm        376

ល្បែងប្រជាប្រិយខ្មែរកំពុងផុលផុសលេងនៅតាមសាលារៀន មុន​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជិត​មក​ដល់។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី៣មេសា​នេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅ​សាលា​បឋម​សិក្សា​ចតុមុខ រាជធានីភ្នំពេញ បានលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ។

លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ នៅព្រឹកថ្ងៃទី០៣ ខែមេសានេះ បានប្រាប់​BTV​ឱ្យ​ដឹង​ថា ជាទម្លាប់មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិជិតមកដល់ សាលាបាន​រៀប​ចំ​កម្ម​វិធី​សូត្រ​មន្ត​ រាប់បាត្រ និងលេងល្បែងប្រជាប្រិយខ្មែរ ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណា​ព្យាបាល និងសិស្សានុសិស្ស។ លោកបន្តថា ការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បី​បណ្តុះ​ស្មារតី​ដល់​សិស្សា​នុសិស្សឲ្យស្រលាញ់ និងថែរក្សាទំនៀមទំលាប់ប្រពៃណីខ្មែរ ហើយការ​លេង​ល្បែង​ប្រជា​ប្រិយ​នោះមានដូចជា ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងជាដើម។

សិស្សានុសិស្សសាលាចតុមុខ បានបង្ហាញអារម្មណ៍រីករាយពេលសាលាបានរៀបចំកម្មវិធីថ្ងៃនេះ ព្រោះ​បាន​ធ្វើបុណ្យ ជួបជុំមិត្រភក្ដិ និងបានលេងល្បែងប្រជាប្រិយខ្មែរ។

មុន​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ គេសង្កេតឃើញថា នៅតាមបណ្តាសាលារៀន វត្ត​អារាម ស្ថាប័នរដ្ឋ និងវិស័យឯកជននានា បានរៀបចំកម្មវិធីជួបជុំ ឬកម្មវិធី​សង្ក្រាន្ត​យ៉ាង​ផុស​ផុស​ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

នៅឆ្នាំ២០២៥នេះ ពិធីបុណ្យចូលថ្មី ប្រពៃណីជាតិ នឹងរៀបចំធ្វើឡើង ក្នុងរយៈពេល៣ថ្ងៃ ពោល​ចាប់​ពី​ថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា ដែលថ្ងៃទី១. ហៅថា ថ្ងៃមហាសង្រ្កាន្ត ថ្ងៃទី២.វារៈវ័នបត និងថ្ងៃ​ទី៣.វារៈឡើងស័ក ឬហៅថាថ្ងៃឆ្លងឆ្នាំ៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        144
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        72
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm