លោក Rutte៖ សម្ព័ន្ធមិត្តណាតូ សន្យាផ្តល់ជំនួយជាង២១ពាន់លានដុល្លារដល់អ៊ុយក្រែនក្នុងឆ្នាំ២០២៥នេះ

2025/04/03 07:25:18 pm        174

អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ បាននិយាយកាលពីថ្ងៃពុធថា សម្ព័ន្ធមិត្តណាតូ បានសន្យាផ្តល់ជំនួយផ្នែកយោធាជាង២០ពាន់លានអឺរ៉ូ (២១,៦៥ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែនក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំនេះ។

រដ្ឋមន្ត្រីការបរទេសមកពីសម្ព័ន្ធនេះ បានជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល នៅថ្ងៃព្រហស្បតិ៍ ទី៣ មេសា នេះ និងថ្ងៃសុក្រ ទី៤ មេសា ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន ប្រឆាំងការឈ្លានពានរយៈពេលបីឆ្នាំមកនេះ របស់រុស្ស៊ី។

ថ្លែងនៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Rutte និយាយថា ទីបញ្ជាការណាតូនៅទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់ ជំនួយសន្តិសុខនិងបណ្តុះបណ្តាលរបស់ណាតូសម្រាប់អ៊ុយក្រែន នឹងបន្តសម្របសម្រួលជំនួយយោធាដល់អ៊ុយក្រែន និងបណ្តុះបណ្តាលទាហានអ៊ុយក្រែន។

ការប្រកាសនេះធ្វើឡើងក្នុងពេលដែលមានការព្រួយបារម្ភថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន អាចត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ខណៈរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ព្យាយាមបង្ខំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពមួយ ខណៈអំពាវនាវឱ្យសម្ព័ន្ធមិត្តអឺរ៉ុប បង្កើនការចំណាយលើវិស័យការពារជាតិ។ បន្ទាប់ពីជំនួបដ៏ចម្រូងចម្រាសមួយរវាង លោក Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅសេតវិមាន ទីក្រុងវ៉ាស៊ីនតោន បានផ្អាកបណ្តោះអាសន្នជំនួយយោធានិងចារកម្មដល់ទីក្រុង Kyiv ប៉ុន្តែចាប់តាំងពីពេលនោះមក បានបន្តជំនួយវិញ។ កាលពីឆ្នាំមុន សម្ព័ន្ធយោធាណាតូ បានផ្តល់ជំនួយសន្តិសុខដែលមានតម្លៃប្រហែល ៥០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        85
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm