បាល់ទាត់៖ ខ្សែការពារអាហ្សង់ទីន Christian Romero នឹងមិនមានវត្តមានទៀតទេក្នុងឆ្នាំ២០២១ នេះដោយសាររបួស នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការ Antonio Conte។

ខ្សែការពារវ័យ ២៣ឆ្នាំរូបនេះបានរងរបួសសរសៃពួរ អំឡុងការប្រកួតរបស់ក្រុមជំរើសជាតិអាហ្សង់ទីនដែលស្មើ ០-០ ជាមួយប្រេស៊ីលនៅថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ និងបានអវត្តមានពី Spurs ពីរប្រកួតជាប់គ្នារួចមកហើយ។ កីឡាករដែលផ្ទេរពី Atalanta តំលៃ ៤២.៥លានផោនរូបនេះបានបង្ហាញខ្លួនសរុប ១៣ប្រកួតឱ្យ Spurs រដូវកាលនេះ។ អវត្តមានរបស់ Romero ក៏ជាបញ្ហាសំរាប់ Spurs ដែរដែលនឹងមានកាលវិភាគដ៏មមាញឹកក្នុងខែធ្នូនេះ។ Spurs ដែលកំពុងឈរលេខ ៩ ក្នុងតារាងនឹងត្រូវទទួល Brentford យប់នេះសប្តាហ៍ទី១៤ ក្របខណ្ឌ English Premier League៕
អត្ថបទ៖នាង សុភាវុធ