ឆ្នាំកន្លងទៅ ខេត្តកំពង់ឆ្នាំងទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤នេះ មាន២មន្ទីរពេទ្យ

2025/04/03 09:46:11 pm        127

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលមានលោក យិន សាវ៉េន អភិបាលរងខេត្តបានចូលរួមជាអធិបតី, លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ខេត្តកំពង់ឆ្នាំង នាឆ្នាំកន្លងទៅទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤នេះ មាន២មន្ទីរពេទ្យ ក្នុងនោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាមន្ទីរពេទ្យកំរិតលេខ៣ ទទួលបានចំណាត់ថ្នាក់លេខ៤ និងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចជាមន្ទីរពេទ្យកំរិត១ ទទួលបានចំណាត់ថ្នាក់លេខ៥ទូទាំងប្រទេស។  

លោកបានបន្តថា៖ ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រ និងអនុលោមតាមការណែនាំនិងគោលនយោបាយសំខាន់ៗដទៃទៀត របស់ក្រសួងសុខាភិបាលដែលបានដាក់ចេញឲ្យអនុវត្ត នៅក្នុងការបោះជំហាន ផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព។ ចំពោះសមិទ្ធផល និងវឌ្ឍនភាពចម្បងៗ ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបានក្នុងឆ្នាំ២០២៤ បានធ្វើការអនុវត្តយ៉ាងសកម្មភាព និងផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយពីការយល់ដឹងផ្នែកសុខភាពសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យយល់កាន់តែច្បាស់ នឹងធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈលើវិស័យសុខាភិបាលឲ្យនៅជិតប្រជាពលរដ្ឋកាន់តែល្អប្រសើរ ។ សមិទ្ធិផលថ្មីលើវិស័យសុខាភិបាលដែលខេត្តកំពង់ឆ្នាំងទទួលបានឆ្នាំកន្លងទៅ គឺការទទួលជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤នេះ មានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជាមន្ទីរពេទ្យបង្អែកកំរិត៣ចំណាត់ថ្នាក់លេខ៤ និងកំពង់ត្រឡាចជាមន្ទីរពេទ្យកំរិត១ ទទួលបានចំណាត់ថ្នាក់លេខ៥ទូទាំងប្រទេស ដែលទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីវឌ្ឍនភាពថ្មីៗក្នុងវិស័យសុខាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយទទួលខុសត្រូវ និង គោរពបានតាមក្រមសីលធម៌និងវិជ្ជាជីវៈ ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកសុខាភិបាល ដែលបានជំនះបាននូវរាល់បញ្ហាប្រឈមនានា សំដៅលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងថែមទៀត ។ ការផ្ដល់សេវាសុខាភិបាលនៅគ្រប់លំដាប់ថ្នាក់នៃប្រព័ន្ធសុខាភិបាល ផ្អែកលើកម្មវិធីអទិភាពវិស័យសុខាភិបាល ដោយផ្ដោតសំខាន់លើការពង្រឹងគុណភាពជាចម្បង និងជំរុញសកម្មភាពផ្ដល់សេវាជូនប្រជាជន ប្រកបដោយសមធម៌។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេស ក្នុងនោះផងដែរវិស័យសុខាភិបាលត្រូវបានជំរុញនិងលើកកម្ពស់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋដោយគ្មានការរើសអើងពិសេសអ្នកប្រើប្រាស់ សេវាធានារ៉ាប់រងសង្គម ដូចជាបណ្ណ បសស និង និងបណ្ណសមធម៌ ៕ កាំង ហុងវាស្នា​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        200
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm