កម្ពុជានាំចេញផ្លែចេកស្រស់ជិត ៤០ម៉ឺនតោនកើនឡើងជាង ៣០ភាគរយ

2021/12/02 06:52:06 pm        467

ភ្នំពេញ៖ ផ្លែចេកស្រស់របស់កម្ពុជា បាននាំចេញមានបរិមាណសរុបជិត ៤០ម៉ឺនតោន កើនឡើងប្រមាណជាង ៣១% ដោយបាននាំចេញ ទៅកាន់ទីផ្សារសំខាន់ៗចំនួន ៤ និងរំពឹងថា ផលិតផលនេះ នឹងនាំចេញទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀតដូចជា កូរ៉េនិងទីផ្សារអឺរ៉ុប។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ បានឲ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ក្នុងនោះចំពោះការនាំចេញផ្លែចេកស្រស់ បាននាំចេញមានចំនួនជិត ៤០ម៉ឺនតោន កើនឡើងជាង ៣១% បាននាំចេញទៅកាន់ទីផ្សារធំៗចំនួន ៤ ក្នុងនោះការនាំចេញទៅប្រទេសចិន មានចំនួនជិត ៣៥ម៉ឺនតោន, ប្រទេសវៀតណាមជាង ៤៥ពាន់តោន ជប៉ុនជាង ៥៣៣តោន និងប្រទេសសិង្ហបុរីមានចំនួនជាង ៤៨០តោន ។

ទាក់ទងទីផ្សារនាំចេញលោកឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co., Ltd ដែលវិនិយោគលើចម្ការចេកនៅខេត្តកំពត បានថ្លែងឲ្យដឹងថា ចេកអំបូងលឿង គឺជាដំណាំវិល​ជុំមិន​ប្រកាន់រដូវ ​អាចធ្វើឲ្យយើងទទួលផល និងនាំចេញជាបន្តបន្ទាប់ ក្នុងនោះក្រៅពីទីផ្សារនាំចេញ​ខាងលើ យើងរំពឹងថា ផ្លែចេកស្រស់របស់កម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារកូរ៉េបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េចូលជាធរមាន ។ ចំពោះការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបវិញ បច្ចុប្បន្នទីផ្សារ ចេកស្រស់របស់កម្ពុជា បាននាំចេញ​សាកល្បងទៅកាន់ប្រទេសអាល្លឺម៉ង់ និងរុស្សី នឹងទៅពេលអនាគតយើងក៏រំពឹងថានឹងទទួលបាន ទីផ្សារ​មួយចំណែកបន្ថែមទៀត ​សម្រាប់ការនាំចេញចេកស្រស់របស់កម្ពុជា។

សូមបញ្ជាក់ថា៖ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មាន​បរិមាណ​សរុបជាង ៧លានតោន ទៅកាន់ទិសដៅ ៦៨ប្រទេស បានកើនឡើងជាង ៣,៤លានតោន ស្មើជាង ៨៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក្នុងនោះតាមការប៉ាន់ស្មានតម្លៃនៃការនាំ​ចេញ​កសិផល​​មាន​ទំហំទឹកប្រាក់ប្រមាណជាង ៤ ៤៣៥លានដុល្លារអាមេរិក៕ អត្ថបទ៖ វណ្ណៈ




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm