មេដឹកនាំពិភពលោក ហៅការដំឡើងពន្ធរបស់លោក Trump ថា «មិនត្រឹមត្រូវ» និង «មិនយុត្តិធម៌»

2025/04/03 10:35:53 pm        53

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ការសម្រេចចិត្តរបស់លោក Donald Trump ក្នុងការដាក់ពន្ធថ្មីលើទំនិញទាំងអស់ដែលនាំចូលទៅសហរដ្ឋអាមេរិក គឺជា «ការផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក»។ 

ការអត្ថាធិប្បាយរបស់លោកស្រីបែបនេះ បានបន្ទរតាមការលើកឡើងពីប្រទេសមួយចំនួនទៀត ក្នុងនោះរួមមានទាំងប្រទេសចិនផងដែរ ដែលបានបង្ហាញការប្រឆាំងរបស់ខ្លួន ចំពោះចំណាត់ការនេះ ហើយបានព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិក។

ពាក្យសម្ដីព្រមានរបស់មេដឹកនាំទាំងនោះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បានប្រកាសដំឡើងពន្ធ ១០ភាគរយជាសាកល លើការនាំចូលទាំងអស់ចូលសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ខែមេសាតទៅ។ ប្រទេសប្រហែល ៦០ ក៏នឹងទទួលរងផងដែរនូវវិធានការដំឡើងពន្ធនាំចូលដ៏តឹងរ៉ឹងនេះ ចាប់ពីថ្ងៃទី៩ ខែមេសា។ លោក Trump បានផ្ដល់ហេតុផលថា វិធានការនេះ គឺជាការតបតវិញ ចំពោះគោលនយោបាយពាណិជ្ជកម្មមិនយុត្តិធម៌។ 

នាព្រឹកថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) នេះ លោកស្រី Von der Leyen បាននិយាយថា ពន្ធថ្មីនេះ នឹងប្រឈមជាមួយ «ភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងៗ» ដែលបង្កឲ្យមានផលវិបាក «ធ្ងន់ធ្ងរ» ដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។ លោកស្រីបានប្តេជ្ញាថា អឺរ៉ុបនឹងរួមគ្នាចាត់វិធានការ ហើយបានព្រមានថា សហភាពអឺរ៉ុបដែលនឹងត្រូវបានយកពន្ធ ២០ភាគរយ កំពុងរៀបចំវិធានការតបត ក្នុងករណីការចរចាបរាជ័យ។ 

នៅអឺរ៉ុបនេះដែរ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ដែលជាសម្ព័ន្ធមិត្តរបស់លោក Trump បាននិយាយថា ការសម្រេចចិត្តនេះ គឺ «មិនត្រឹមត្រូវ» ទេ ខណៈសមភាគីអេស្ប៉ាញរបស់លោកស្រី គឺលោក Pedro Sánchez បាននិយាយថា អេស្ប៉ាញ នឹង «បន្តប្តេជ្ញាចិត្តចំពោះពិភពលោកដ៏បើកចំហមួយ»។ នាយករដ្ឋមន្ត្រីអៀរឡង់បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះសម្រេចចិត្តរបស់លោក Trump ដោយប្រាប់ថា វាមិនផ្តល់ផលប្រយោជន៍ដល់ «នរណាម្នាក់» ឡើយ។ 

ខាងក្រៅអឺរ៉ុប បន្ទាប់ពីត្រូវបានដំឡើងពន្ធលើទំនិញនាំចូលដែលទាំងមុន និងក្រោយរហូតដល់យ៉ាងហោចណាស់ ៥៤ភាគរយ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិក «លុបចោល» វិធានការនេះភ្លាមៗ ដោយបន្ថែមថា ប្រទេសចិននឹង «ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន»។ ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយថា សង្គ្រាមពាណិជ្ជកម្មសកល «បានក្លាយជាការពិតហើយ» បន្ទាប់ពីប្រទេសរបស់លោកត្រូវបង់ពន្ធកម្រិត ២៥ភាគរយ។ ប្រទេសជប៉ុន បានលើកឡើងថា ពន្ធ ២៤ភាគរយរបស់ខ្លួន គឺរឿង «គួរឲ្យសោកស្ដាយជាខ្លាំង» ហើយអាចបំពានលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងជប៉ុន។

ជារួម ក្រោយការប្រកាសដំឡើងពន្ធរបស់លោក Trump បណ្ដាមេដឹកនាំនៃប្រទេសដែលរងផលប៉ះពាល់ដោយវិធានការនេះ សុទ្ធតែបានប្រតិកម្មតបថា ជារឿងមិនត្រឹមត្រូវ និងមិនយុត្តិធម៌ ខណៈប្រទេសទាំងនោះ នឹងចរចា មុននឹងសម្រេចចេញវិធានការតបតសងសឹកណាមួយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm