ឥណ្ឌូនេស៊ីផ្តល់ជំនួយភស្តុភារទម្ងន់ ១២៤តោនដល់សហភាពមីយ៉ាន់ម៉ា

2025/04/04 02:27:29 am        56

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសឥណ្ឌូនេស៊ី បានបញ្ជូនជំនួយភស្តុភារទម្ងន់ ១២៤តោន បន្ទាប់ពីការរញ្ជួយដីសម្លាប់មនុស្ស វាយប្រហារប្រទេសមួយនេះ កាលពីសប្តាហ៍មុន ។

ជំនួយទាំងនេះ រួមមានសំពត់តង់ គ្រឿងវេជ្ជសាស្រ្ត និងស្បៀងអាហារ ក៏ដូចជាបុគ្គលិករុករក និងជួយសង្រ្គោះ ។

ក្រុមមន្រ្តីរុករក និងជួយសង្រ្គោះ ៦១នាក់ ត្រូវបានបញ្ជូនទៅកាន់សហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ។

ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីកាលពីថ្ងៃសុក្រ បានកើនឡើងដល់ជាង ៣ពាន់នាក់ ក្នុងនោះមនុស្សរាប់រយនាក់ផ្សេងទៀត កំពុងបាត់ខ្លួន ស្របពេលដែលការព្យាករណ៍ពីមេឃភ្លៀងកក់ខែ នឹងក្លាយជាការលំបាកថ្មីសម្រាប់ក្រុមជួយសង្រ្គោះ និងក្រុមផ្តល់ជំនួយ ដែលព្យាយាមទៅដល់មនុស្សនៅក្នុងប្រទេសដែលបានញាំញីរួចទៅហើយដោយសារសង្រ្គាមស៊ីវិល ។

លោក Sugiono គឺជារដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី និយាយថា ចាប់តាំងពីថ្ងៃទី ៣១ ខែមេសារហូតមក ពួកយើងបានបញ្ជូនក្រុមជំនាញ រួមទាំងក្រុមមន្រ្តីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ និងក្រុមមន្រ្តីទីភ្នាក់ងាររុករក និងជួយសង្រ្គោះជាតិឥណ្ឌូនេស៊ី(SAR) ដើម្បីចាត់វិធានការសង្រ្គោះបន្ទាន់ ។

លោកបន្តថា នៅថ្ងៃនេះ ពួកយើងបានបញ្ជូនជំនួយផ្លូវការពីរដ្ឋាភិបាលឥណ្ឌូនេស៊ីផងដែរ ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm