រុស្ស៊ី៖ ការគំរាមរបស់អាមេរិក ក្នុងការវាយប្រហារយោធាលើអ៊ីរ៉ង់ គឺមិនអាចទទួលយកបានឡើយ

2025/04/04 02:28:48 am        49


រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) នេះ បានលើកឡើងថា ការគំរាមវាយប្រហារផ្នែកយោធាលើអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន គឺមិនអាចទទួលយកបានឡើយ ហើយបានព្រមានថា ការធ្វើបែបនោះលើសាធារណរដ្ឋឥស្លាមមួយនេះ អាចនាំឲ្យមានលទ្ធផលដ៏មហន្តរាយ ប្រសិនបើទីតាំងដំឡើងនុយក្លេអ៊ែរ ត្រូវបានទម្លាក់គ្រាប់បែក។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមអ៊ីរ៉ង់ ជាមួយនឹងវិធានការទម្លាក់គ្រាប់បែក និងយកពន្ធបន្ថែម ប្រសិនបើទីក្រុងតេអេរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេនោះ ហើយសហរដ្ឋអាមេរិកបានចល័តយន្តហោះចម្បាំងបន្ថែមចូលទៅក្នុងតំបន់នេះ។

នៅពេលត្រូវបានសួរអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងគ្រោះថ្នាក់នានា ក្នុងស្ថានភាពបច្ចុប្បន្ន ក្រសួងការបរទេសរុស្ស៊ី បានឆ្លើយតបថា ទីក្រុងមូស្គូបានប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយ ចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលគោរពសិទ្ធិរបស់ទីក្រុងតេអេរ៉ង់ ក្នុងការផលិតថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។

អ្នកនាំពាក្យរបស់ក្រសួង លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «ការប្រើប្រាស់កម្លាំងយោធាដោយគូប្រជែងរបស់អ៊ីរ៉ង់ ក្នុងបរិបទស្វែងរកដំណោះស្រាយនោះ គឺខុសច្បាប់ និងមិនអាចទទួលយកបានឡើយ»។

ទីក្រុងតេអេរ៉ង់បញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងថាមពលស៊ីវិលទាំងស្រុង។ រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីខែមករា តែមិនមានលក្ខន្តិកការពារគ្នាទៅវិញទៅមកឡើយ។ នៅក្រោមកិច្ចព្រមព្រៀងនោះ ប្រសិនបើភាគីណាមួយ ត្រូវបានវាយប្រហារ នោះភាគីម្ខាងទៀត នឹងមិនជួយគាំទ្រដល់អ្នកលុកលុយឡើយ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        39
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm