កូរ៉េខាងជើង​ប្រាប់​ពលរដ្ឋ​ឲ្យ​ទទួលទាន​សាច់​ទន្សាយ​ឲ្យ​បាន​ច្រើន ខណៈ​ព្យាយាម​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19

2021/12/02 07:57:53 pm        200

​កូរ៉េខាងជើង៖ កូរ៉េខាងជើង​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន ​ឲ្យ​បង្កើន​ការ​ទទួល​ទាន​សាច់​សត្វ​ទន្សាយ​ឲ្យ​បាន​ច្រើន​ថែមទៀត ខណៈ​ប្រទេស​នេះ​ស៊ូទ្រាំ​នឹង​ការ​បិទ​ខ្ទប់​ប្រទេស​ជា​អន្តរជាតិ​នៅ​ឆ្នាំ​ទី​២ ប្រឆាំង​នឹង​វីរុស COVID-19​។ ​វិធាន​ការ​បិទ​ខ្ទប់​នោះ​បាន​ដាក់​រដ្ឋ​មួយ​នេះ​ឲ្យ​កាន់តែ​ឯកា និង​កាត់ផ្ដាច់​ទំនាក់ទំនង​ថែមទៀត​ពី​ភព​ខាង​ក្រៅ ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ផ្នែក​ពាណិជ្ជកម្ម​។​

នៅ​ឯ​កសិដ្ឋាន Sosin នៅ​ជាយ​រដ្ឋធានី Pyongyang កសិករ​ម្នាក់​គឺ​អ្នកស្រី Sok Sun Ae ចិញ្ចឹម​សត្វ​ទន្សាយ​ចំនួន​ ៣០០​ក្បាល​ដោយ​ប្រើបន្លែ​ដែល​គាត់​ដាំ​ខ្លួនឯង​ធ្វើជា​ចំណី​​សម្រាប់​សត្វ​ទន្សាយ​ទាំងនោះ​។​ អ្នកស្រី​និយាយ​ថា ទន្សាយ​របស់​អ្នកស្រី​អាច​មាន​ទម្ងន់ ​៥​គីឡូក្រាមក្នុង​រយៈពេល ​៦ខែ ហើយ​ក្រុម​គ្រួសារ​នានា​ក្នុង​តំបន់​នេះ​តែង​ទិញ​ទន្សាយ​ទាំងនេះ​ទៅ​ទទួលទាន​។​ ទីភ្នាក់ងារ​នានា​របស់​អង្គការសហប្រជាជាតិ ដូចជាកម្មវិធី​ស្បៀង​អាហារ​ពិភពលោក និង​ស្ថានទូត​បរទេស​ជាច្រើន​បាន​ដក​បុគ្គលិក​របស់​ខ្លួន​ចេញពី​រដ្ឋធានី Pyongyang ដូច្នេះ​ពិបាក​ដឹង​ពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​។

​សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ដដែលៗ ​ពី​របាយការណ៍​ទាក់ទង​នឹង​ការ​បង្កាត់​ពូជ​ទន្សាយ​នៅ​ឆ្នាំនេះ ដែល​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​បង្ហាញ​ពី​ការ​ផ្ដួចផ្ដើម​គំនិត​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​កាលពី​ខែ​កញ្ញា​កន្លងទៅ​។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA របស់កូរ៉េខាងជើងបាន​រាយការណ៍​ថា លោក Kim បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ចិញ្ចឹម​សត្វ​ពពែ និង​គោក្របី ហើយ​ធ្វើ​ចលនា​បង្កាត់ពូជ​ទន្សាយ​ដល់​ជា​ប្រជាជន​ទាំងអស់ តាម​ការ​តម្រូវ​ដោយ​គោលនយោបាយ​របស់​បក្ស​ ក្នុង​ការ​ទទួល​បាន​សាច់​ពី​ស្មៅ​ក្នុង​វិស័យចិញ្ចឹម​សត្វ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm