រដ្ឋមន្ត្រីសុខាភិបាល «ជោគជ័យសុខភាពកុមារ គឺជាជោគជ័យដ៏ធំធេង សម្រាប់អនាតប្រទេសជាតិ»

2025/04/04 03:05:34 am        126

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអៈអាងថា ជោគជ័យសុខភាពកុមារ គឺជាជោគជ័យដ៏ធំធេង សម្រាប់អនាតប្រទេសជាតិ។

​ការថ្លែងរបស់ឯកឧត្តមសាស្រ្ដាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រី បានបន្តថា៖ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅនេះ មន្ទីរពេទ្យកុមារជាតិ បាននាំមកនូវការប្រែប្រួលថ្មីៗជាច្រើន ទាំងលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាការសាងសង់  និងជួសជុលបន្ថែមនូវអគារផ្សេងៗ    ព្រមទាំងសោភ័ណភាពជុំវិញបរិវេណមន្ទីរពេទ្យ។ ការកសាងសមត្ថភាពមន្រ្តី និងបុគ្គលិករបស់មន្ទីរពេទ្យឲ្យកាន់តែមានសមត្ថភាពខ្ពស់ស្របទៅតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍ ព្រមទាំងបំពាក់បន្ថែមឧបករណ៍ សម្ភារៈបរិក្ខារទំនើបក្នុងការចូលរួមជួយធ្វើរោគវិនិច្ឆ័យឱ្យបានរហ័ស និងសុក្រឹតភាព ចូលរួមលើកកម្ពស់ការគ្រប់គ្រង ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ/សប្តាហ៍, លើកកម្ពស់គុណភាព សុវត្ថិភាព អ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនងព្រមទាំងផ្តល់ការយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។ លទ្ធផលនេះវាបានបង្ហាញច្បាស់នូវកំណើនអត្រាប្រើប្រាស់សេវាទូទៅ របស់មន្ទីរពេទ្យទាំងសេវាពិគ្រោះជំងឺក្រៅ និងសេវាដាក់ឲ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ដែលសក្តិសមជាមន្ទីរពេទ្យថ្នាក់ជាតិពិតប្រាកដមួយ។ អ្វីដែលជាលទ្ធផលដែលយើងសម្រេចបាន គឺមន្ទីរពេទ្យបានចូលរួមកាត់បន្ថយនូវអត្រាមរណភាពកុមារឲ្យធ្លាក់ចុះជាបន្តបន្ទាប់។

ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានបន្ថែមថា ទោះបីជាយើងទាំងអស់គ្នាបានមើលឃើញពីវឌ្ឍនភាព និងសមិទ្ធិផលរបស់មន្ទីរពេទ្យយើងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏កុមារកម្ពុជាយើងនៅប្រឈមនឹងគ្រោះថ្នាក់នៃការឈឺ និងការស្លាប់នៅខ្ពស់នៅឡើយ។ ដូចនេះទាមទារឱ្យយើងត្រូវតែបន្តនូវការខិតខំប្រឹងប្រែងមួយជំហានបន្ថែមទៀតក្នុងនោះត្រូវពង្រឹងនិងពង្រីក ហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយកែលំអរ អគារនិងស្ថានភាព បរិស្ថានជុំវិញមន្ទីរ ពេទ្យអោយកាន់តែប្រសើរឡើង។ លើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់វេជ្ជបណ្ឌិត មន្ត្រី បុគ្គលិកមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ។ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ប្រកប​ដោយ​នវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តអង្គសន្និបាតទាំងមូល ចូលរួមផ្តល់ជាយោបល់ ជាអនុសាសន៍ ជាមេរៀន ឬជាបទពិសោធន៍នានាបន្ថែមទៀត ដើម្បីជាការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗ ពីការថែទាំ និងព្យាបាលអ្នកជំងឺកុមារ និងការដឹកនាំគ្រប់គ្រងមន្ទីរពេទ្យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

បើតាមលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា ដើម្បីចូលរួមឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការលើកកំពស់គុណភាពលើវិស័យសុខាភិបាលរួមជាមួយ និងការគាំទ្រមិនចេះនឿយហត់ពីសំណាក់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកមន្ទីរពេទ្យកុមារជាតិទាំងអស់សូម ធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លាក្នុងការចូលរួមលើកកំពស់សេវារបស់មន្ទីរពេទ្យកុមារជាតិទាំង បរិមាណ និង គុណភាព ដោយផ្តោតជាពិសេសទៅលើ ក្រមសីសធម៌វិជ្ជាជីវៈដើម្បីពង្រឹងសេវា មន្ទីរពេទ្យកុមារជាតិ ឲ្យឈានទៅដល់កម្រិត បទដ្ឋានមួយដែលផ្តល់នូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត បានបន្តថា ឆ្នាំ២០២៤ មន្ទីរពេទ្យបានពិនិត្យ ពិគ្រោះជំងឺក្រៅចំនួន ២០៨,១៧៨ ករណីបានកើនឡើងចំនួន ១៥,៨១៤ ស្មើនឹង៨% អ្នកជំងឺសម្រាកពេទ្យមាន ៣៨,៦៥២ ករណីកើនឡើងចំនួន ១,២៨៥ស្មើនឹង៣%អត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យ មាន១០៥% ដោយមានគ្រែសម្រាកអ្នកជំងឺ ៤០០គ្រែ និងអត្រាមរណភាព ក្នុងមន្ទីរពេទ្យ ឆ្នាំ២០២៤ ថយមកនៅត្រឹម ០.៦៦% ខណៈឆ្នាំ២០២៣ មាន ០.៦៩%។

ក្នុងពិធីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីចូលនិវត្តន៍ នៃមន្ទីរពេទ្យកុមារជាតិ សរុបចំនួន២០៤នាក់ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ដែលមានស្នាដៃ និងលះបង់ក្នុងការបំពេញការងារកន្លងមក៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm