តុលាការសម្រេចឃុំខ្លួនបុរសជនជាតិកាមេរ៉ូនម្នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ

2025/04/04 03:36:51 am        265

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ លោក អាំង ចិន្តា ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិកាមេរ៉ូនម្នាក់ បន្ទាប់ពីកម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធើ្វការឃាត់ខ្លួនពាក់ព័ន្ធករណីជំរិតទាប្រាក់ពីជនរងគ្រោះ ។ 

យោងតាមដីបង្គប់ឲ្យឃុំខ្លួន ត្រូវបានដាក់ឲ្យត្រួតពិនិត្យ ពីបទ: ចាប់បង្ខាំងដោយខុសច្បាប់, បទឆបោក និងការមិនរាងចាលក្នុងបទ មជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ដែលបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៥៣, មាត្រា ៣៧៧, មាត្រា ៣៧៨ និងមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ស្ត្រីជនជាតិឡាវម្នាក់ បានប្រគល់លុយសុទ្ធចំនួន ១០០,០០០ ដុល្លារ ឱ្យទៅបុរសជនជាតិស្បែកខ្មៅម្នាក់ ដែលស្ត្រីរងគ្រោះ អះអាងថា ជាសង្សាររបស់ខ្លួន និងបក្ខពួក ដើម្បីយកទៅទិញឡានចំនួន២គ្រឿង នៅសណ្ឋាគារ POULO WAI HOTEL & APARTMENT សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ក្រោយពីបានទទួលប្រាក់ ហើយ ស្ត្រីរងគ្រោះព្យាយាមទំនាក់ទំនងទៅបុរសដែលជាសង្សាររបស់ខ្លួនទៀត ប៉ុន្តែមិនអាចទាក់ទងបាននោះទេ។ បន្ទាប់មកមានបុរសម្នាក់ឈ្មោះ MIMBANG ROMEO AYUK ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិកាមេរ៉ូន (CAMEROON) បានទាក់ទងមកស្ត្រីរងគ្រោះ ដោយប្រាប់ថា បុរសជាសង្សាររបស់ខ្លួនត្រូវបានប៉ូលីសចាប់ខ្លួន និងបានប្រាប់ឱ្យស្ត្រីរងគ្រោះរកលុយមកលោះចំនួន៧០,០០០ដុល្លារ ដើម្បីមកលោះបុរសជាសង្សាររបស់ខ្លួនពីកន្លែងប៉ូលីស។

ស្ត្រីរងគ្រោះបានឆ្លើយតបថា គ្មានប្រាក់ចំនួន៧០,០០០ដុល្លារ ទេ ស្រាប់តែជនសង្ស័យឈ្មោះ MIMBANG ROMEO AYUK បានឱ្យស្ត្រីរងគ្រោះយកប្រាក់ចំនួន៥០,០០០ដុល្លារ ដោយបានផ្ញើរូបភាពសង្សារជាប់ខ្នោះ តាមបណ្តាញទំនាក់ទំនងសង្គម (Telegram)។ តែតាមពិតក្រុមជនល្មើសទាំងនេះបានប្រឌិតរឿងទាំងអស់ថា សង្សាររបស់នាងត្រូវចាប់ខ្លួន ដោយធ្វើជាដាក់ខ្នោះសង្សាររបស់នាង ដើម្បីភូតនាងប៉ុណ្ណោះ។ 

បន្ទាប់មកជនសង្ស័យឈ្មោះ MIMBANG ROMEO AYUK បានឱ្យស្រ្តីរងគ្រោះណាត់ជួប ដើម្បីប្រគល់ប្រាក់ដោយឱ្យជនសង្ស័យឈ្មោះ ASHU GEORGE EBOT មកទទួលប្រាក់ជំនួសមុខឱ្យឈ្មោះ MIMBANG ROMEO AYUK នៅហាងភោជនីយដ្ឋានតន្ត្រីភ្នំមាស៩៩ ផ្លូវលេខ៤៣០ កែង៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានតែម្តង ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។

គួរំលឹកផងដែរថាឧក្រិដ្ឋជនរូបនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានឃាត់ខ្លួនម្តងហើយើ បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះពីបទ «ឆបោក និងលួចមានស្ថានទម្ងន់ទោស និងកំហែងយកមានស្ថានទម្ងន់ទោស» នៅក្នុងខណ្ឌជ្រោយចង្វារ នៅក្នុងទំហំទឹកប្រាក់ប្រមាណ៣៥ម៉ឺនដុល្លារ តែជនរងគ្រោះបានផ្ញើឲ្យពួកគេជិត៣០ម៉ឺនដុល្លារ។ ក្រោយការជាប់ឃុំនៅក្នុងពន្ធនាគារបានចំនួន១ឆ្នាំ ៦ខែ ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យដោះលែងវិញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm