Chelsea, Man City និង Liverpool បន្ត​ដេញ​គ្នា​ក្រោយ​ឈ្នះ​រៀងខ្លួន​សប្តាហ៍ទី១៤ EPL

2021/12/02 08:03:41 pm        139

​បាល់ទាត់៖ ​ក្រុម​ខ្លាំង​កំពូល​តារាង​ទាំង​ ៣ នៅតែ​បន្ត​ប្រដេញ​ពិន្ទុ​គ្នា​ប្រកៀក​ប្រកិត​ដដែល ក្រោយ​រក​បាន​ជ័យជំនះ​ដូចគ្នា​ក្នុង​សប្តាហ៍​ទី១៤ នៃ​ក្រប​ខណ្ឌ English Premier League​។ ​​ក្រុម​កំពូល​តារាង​តោ​ខៀវ Chelsea ធ្វើដំណើរ​ទៅ​យក ៣​ពិន្ទុ​ពី​ទឹកដី Watford ២-១ តាមរយៈ​គ្រាប់​បាល់​នាំមុខ​របស់ Mason Mount មុន​ពេល​ដែល Watford តាម​ស្មើដោយ Emmanuel Dennis​។

​​យ៉ាង​ណាក្តី​ក្រុម​ជើងឯក UCL រដូវ​កាល​មុន​មួយ​នេះ​ក៏​រកបាន​គ្រាប់​ជ័យជំនះ​ដោយ Hakim Ziyech នៅ​នាទី​ទី៧២​។​ ​​ងាក​មក​ក្រុម​លេខ២ Manchester City ក៏​រក​បាន​ជ័យជំនះ​ប្រផិតប្រផើយ ២-១ ដែរ​នៅ​ទឹកដី Aston Villa ដែល​ធ្វើ​ឱ្យ Steven Gerrard ស្គាល់​បរាជ័យ​ដំបូងក្រោយ​ផ្លាស់​មក​ដឹកនាំ​ពី Rangers​។​ ​​Ruben Diaz និង Bernardo Silva រក​បាន​ម្នាក់​មួយ​គ្រាប់​ក្នុង​វគ្គ​ទី១ មុន​ពេល​ដែល​ម្ចាស់ផ្ទះ​តប​បាន​មួយ​គ្រាប់​វិញ​នៅ​វគ្គ​ទី២ ដោយ Ollie Watkins​។ ​​ចំណែកឯ​ជំនួប Merseyside Derby, Everton ទទួល Liverpool នៅ Goodison Park ក្រុម​របស់លោក Rafael Benitez បាន​រង​បរាជ័យ​ធ្ងន់​នៅពេល​ជួប​អតីត​ក្រុម​ដែល​លោក​ដឹកនាំ​ហង្ស​ក្រហម Liverpool​។​

​​ក្រុម​របស់លោក Jurgen Klopp បាន​នាំ​មុខមុន ២គ្រាប់​ដោយ Jordan Henderson និង Mohamed Salah មុន​ពេលដែល​ម្ចាស់ផ្ទះ​តប​បាន​មួយ​គ្រាប់​វិញ​ដោយ Demarai Gray​។ វគ្គ​ទី២ Salah ក៏​រកបាន​គ្រាប់​ទី២ របស់ខ្លួន​ ខណៈ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Diogo Jota បន្ថែម​មួយគ្រា​ប់​ចុងក្រោយ​ឱ្យ Liverpool យកឈ្នះ ៤-១ លើ Everton​។​ ​​ក្រោយ​ជ័យជំនះ​រៀងខ្លួន​នេះ Chelsea បន្ត​នាំមុខគេ​មាន ៣៣ពិន្ទុ​តាម​ពីក្រោយ​ដោយ Manchester City ៣២ពិន្ទុ​ និង Liverpool ៣១​ពិន្ទុ​។ ​​រីឯ West Ham បន្ត​ឈរ​លេខ៤ ទោះ​ស្មើ Brighton ១-១ យប់មិញ​តែ​ត្រូវ​ដេញ​ពីក្រោយ Liverpool ដល់​ទៅ ៧ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm