ប្រេសិតរបស់លោក Putin មើលឃើញ "ថាមពលវិជ្ជមាន" នៅក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ី

2025/04/04 05:57:48 pm        82

លោក Kirill Dmitriev បេសកជនវិនិយោគរបស់លោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ថា លោកបានមើលឃើញ "ថាមពលវិជ្ជមាន" នៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ទោះបីជាត្រូវការកិច្ចប្រជុំបន្ថែមទៀតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាក៏ដោយ។

ក្នុងកិច្ចសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump លោក Dmitriev ក៏បាននិយាយផងដែរថា លោកបានមើលឃើញការរំពឹងទុកសម្រាប់ការចាប់ផ្តើមនៃដំណោះស្រាយចំពោះសង្គ្រាម ដែលអូសបន្លាយជាង ៣ឆ្នាំមកហើយនៅអ៊ុយក្រែន។

លោក Dmitriev បន្តថា កិច្ចពិភាក្សារបស់លោកនៅទីក្រុងវ៉ាស៊ីនតោន បានគ្របដណ្ដប់លើបញ្ហាជាច្រើនដូចជាផលិតកម្មលោហធាតុដ៏កម្រ កិច្ចសហប្រតិបត្តិការនៅតំបន់អាក់ទិក និងសូម្បីតែរឿងហោះហើររបស់អវកាសយានិកទៅកាន់ភពអង្គារ ហើយការងារកំពុងដំណើរការលើការស្ដារជើងហោះហើរផ្លូវអាកាសត្រង់រវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់លោក Dmitriev ទៅកាន់ទីក្រុងវ៉ាស៊ីនតោននេះ ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅក្នុងអារ៉ាប៊ីសាអ៊ូឌីត និងកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការវាយប្រហារគោលដៅថាមពល និងអនុញ្ញាតឱ្យការធ្វើនាវាចរដោយគ្មានបញ្ហានៅក្នុងសមុទ្រខ្មៅ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm