អ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍នៅភ្នំពេញ អរគុណសម្តេចតេជោ អនុញ្ញាតបើកអាជីកម្ម KTV ក្លឹបឌីស្កូតែក

2021/12/02 08:34:46 pm        1.0 K

ភ្នំពេញ ៖ បន្ទាប់ពីបើកដំណើរវិញនូវអាជីកម្ម KTV និងក្លឹបឌីស្កូតែក បណ្តាអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ បានថ្លែងអំណរគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលអនុញ្ញាតបើក និងបានជម្រុញបុគ្គលិកកម្មករនិយោជិកដែលបានផ្អាក គឺមានការងារធ្វើឡើងវិញ ខណៈនៅយប់ថ្ងៃដំបូងមានទីតាំងKTV និងក្លឹបឌីស្កូតែកប្រមាណជិត ៨០កន្លែងបានបើកដំណើរវិញ។

បើតាមលោក អ្នកគ្រប់គ្រង ACE Launce បានថ្លែងថា អស់រយៈពេលជាង២០ខែមកហើយ ដែល​បណ្តា​អាជីកវម្ម​ខារា​អូខេ KTV ក្លឹបរង្គសាល ឌីស្កូតែក ​បានបិទទា្វរផ្អាកការធ្វើអាជីកម្មទាំងអស់គ្នា ដោយ​សារវិបត្តិការរីករាល​ដាល​មេរោគ​កូវីដ១៩ ​ហើយទើបតែមកដល់ពេលនេះទេ ដែល​សម្តេចតេជោ ហ៊ុន សែន​ ប្រកាសបើកដំណើរការវិញ ​ហើយ​ការ​បើក​អាជីវ​កម្ម​នោះ គឺយើងបើក​ដោយមានប្រុងប្រយ័ត្នជាទីបំផុត ​ខណៈអាជីវកម្មទេសចរណ៍ប្រភេទ ​ជាអាជីវកម្មដែល​មាន​ហានិភ័យ​ខ្ពស់ចំពោះការរាតត្បាតឆ្លងនៃមេរោគកូវីដ១៩។

តែទោះយ៉ាងណាក៏ដោយ ​បណ្តាអ្នកគ្រប់គ្រង និងបុគ្គលិកក្លឹបACE សូមថ្លែងអំណរគុណ​សម្តេច​តេជោ​ជាខ្លាំង​ដែល​អនុញ្ញាត​បើក​អាជីវកម្មទេសចរណ៍ទាំងនោះ និងបានផ្តល់ឱកាស​អោយ​បុគ្គលិក​ទាំងអស់​មានការងារធ្វើ និង​មាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារឡើងវិញ។

ទោះយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក្នុង​ឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ បាន​ក្រើនរំលឹកអោយ​បណ្តាអាជីវកម្ម​ខារ៉ាអូខេ KTV ក្លឹបរង្គសាល ឌីស្កូតែកដែលបើកដំណើរ​ការត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​អោយបានជាប់ជាប្រចំា ​ចៀសវាង​ការ​ចម្លងមេរោគ ​ចូលក្នុងក្រុមគ្រួសារ។

បើតាមលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ​បានថ្លែងថា នៅក្នុងរាជធានី​ភ្នំពេញ កន្លងមក​មាន​អាជីវកម្មខារ៉ាអូខេ KTV ក្លឹបរង្គសាល ឌីស្កូតែក ចំនួនជិត ២០០ទីតាំង​បានបិទទា្វរ ​បានបង្កការបាត់បង់ការងារដោយ​ផ្ទាល់​ប្រមាណជាង ៥ម៉ឺននាក់ បាត់បង់ការងារ​និង​ចំណូល​ដោយ​ទៅលើមនុស្សជាង ១៥ម៉ឺននាក់​ ហើយបន្ទាប់ពីសម្តេច​តេជោ ប្រកាសអនុញ្ញាត​អោយ​បើកទា្វរវិញ គឺមានបុគ្គលិកកម្មករនិយោជិកចាប់ផ្តើមចូលធ្វើការងារឡើងវិញជាបណ្តើរ៕

អត្ថបទ ៖ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm