សហជីព និងសមាគមកាត់ដេរ ជឿជាក់លើការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​អាចដោះ​ស្រាយ​បញ្ហា​ដំឡើង​ពន្ធ​របស់អាមេរិក

2025/04/04 06:28:42 pm        336

បន្ទាប់ពីសហរដ្ឋអាម៉េរិកបានប្រកាសអំពីការដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលពីកម្ពុជាកាលពី​ដើមខែមេសានេះ មេសហជីព និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិត​ផល​ធ្វើ​ដំណើរនៅកម្ពុជា (TAFTAC) បានអំពាវនាវដល់សមាជិក និងកម្មករនិយោជិត រក្សា​ភាព​ស្ងៀម​ស្ងាត់ ដោយអះអាងថា នឹងបន្ដធ្វើការជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បី​ស្វែងរកដំណោះស្រាយឱ្យបានឆាប់បំផុត។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្នុងបទ​សម្ភាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែមេសានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ពាក់ព័ន្ធទៅ​នឹង​សេចក្តី​ប្រកាស​តម្លើងពន្ធរបស់ភាគីសហរដ្ឋអាម៉េរិក បញ្ហានេះ មិនមែនមានតែប្រទេស​កម្ពុជា​តែ​មួយ​នោះទេ ពោលគឺទូទាំងពិភពលោកតែម្តង ដូច្នេះការដំឡើងពន្ធនេះបានពិនិត្យឃើញថា គឺជា​លក្ខណៈ​បច្ចេកទេសសុទ្ធសាធ ដែលមិនពាក់ព័ន្ធនូវអ្វីដែលជានិយោបាយ រវាងកម្ពុជា និងអាម៉េរិក​នោះឡើយ។

មេសហជីពរូបនេះ បានរៀបរាប់បន្តថា ក្នុងនាមតំណាងកម្មករនិយោជិត លោកជឿជាក់ទៅលើអ្វីដែលជាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានឃើញហើយថា ការដឹកនាំរបស់លោកគឺមានដំណើរការ សកម្មភាព ជាពិសេសគឺការទាក់ទាញអ្នកវិនិយោគជាច្រើនដែលបានបន្តមកវិនិយោគនៅកម្ពុជា។ លោកបន្តថា ដូច្នេះបញ្ហាការដំឡើងពន្ធនេះ រាជរដ្ឋាភិបាល លោកមានគោលនយោបាយក្នុងការដោះស្រាយនូវអ្វីដែលជាផលប៉ះពាល់ចំពោះកម្ពុជាផងដែរ ក៏ដូចជាពិភពលោកទាំងមូល ពីព្រោះថា ការដំឡើងពន្ធនេះ បងប្អូនកម្មករមួយចំនួនដែលកំពុងធ្វើការបច្ចុប្បន្ននៅកន្លែងការងារ នឹងមានការព្រួយបារម្ភ ប៉ុន្តែលោកជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងមានគោលនយោបាយដើម្បីសម្របសម្រួលក្នុងកម្រិតណាមួយជាមួយអាម៉េរិក ក៏ដូចជាសម្របសម្រួលកិច្ចការងារផ្សេងៗទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាកម្ពុជា នឹងមានស្ថិរភាពយូរអង្វែងជាបន្តបន្ទាប់។

ទាក់ទិនបញ្ហាការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិកនេះដែរ ភាគីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា បានលើកឡើងថា ក្នុងកម្រិតដែលបានប្រកាសដំឡើងអត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេសដែលជាដៃគូប្រកួតប្រជែងក្នុងវិស័យដូចគ្នា គឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឲ្យកម្ពុជាបាត់បង់ឱកាសទាំងស្រុងក្នុងការប្រកួតប្រជែងនោះទេ ជាក់ស្តែងប្រទេសចិនទទួលរងនូវការដំឡើងបន្ថែមក្នុងអត្រាសរុប៧៩% (ដំឡើងចំនួន៤លើក) កម្ពុជា ៤៩% វៀតណាម៤៦% និងមីយ៉ាន់៤៥%។ សមាគម TAFTAC បានបន្ថែមថា សមាគម និងរាជរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធបាននិងកំពុងបន្តសហការគ្នាលើការកែលម្អរបរិយាកាសវិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឲ្យកាន់តែខ្ពស់បន្ថែមទៀត។

បើតាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ជុំវិញការតម្លើងអត្រាពន្ធគយរបស់ឯកឧត្តមប្រធានាធិបតី ត្រាំ ធ្វើឱ្យប៉ះពាល់ដល់អ្នកបញ្ជាទិញនៅសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកមុនគេ បន្ទាប់មកគឺធុរកិច្ចនៅកម្ពុជា ពីព្រោះថានៅពេលដែលតម្លើងនូវបន្ទាន់ពន្ធគយ ឬអត្រាពន្ធទៅលើផលិតផលដែលនាំចេញទៅនោះ ជាការពិត នៅពេលដែលតម្លើងអត្រាពន្ធ មានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយដែលឡើងថ្លៃគឺនៅប្រទេសដែលជាប្រទេសគោលដៅ ឬជាប្រទេសនាំចូល”។

ទន្ទឹមនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ជនរួមជាតិសូមកុំមានការភ័យបារម្ភ ឬមានមន្ទិលសង្ស័យពាក់ព័ន្ធនឹងដំណោះស្រាយចំពោះមុខ ខណៈរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងការងារនះ ហើយក្រសួង/ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ បាននិងកំពុងធ្វើការងារនេះមួយចំនួនរួចមកហើយដើម្បីការពារនូវអត្ថប្រយោជន៍របស់ជាតិ ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ជាពិសេសនៅក្នុងឧស្សាហកម្មដ៏លេចធ្លោរបស់កម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        27
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm