យោធាអ៊ីស្រាអែល បើកការស៊ើបអង្កេតពិសេសលើការស្លាប់បុគ្គលិកជំនួយនៅដែនដីហ្កាហ្សា

2025/04/04 06:50:48 pm        348

អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ថា យោធាកំពុងធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុមួយនៅតំបន់ហ្កាហ្សា ដែលបុគ្គលិកសង្គ្រោះបន្ទាន់ និងជំនួយជាច្រើននាក់ត្រូវបានសម្លាប់ ដោយបដិសេធការលើកឡើងនានាជុំវិញឧបទ្ទវហេតុនេះ ដែលនិយាយថាជា "ការប្រហារជីវិត"។

អ្នកនាំពាក្យ Nadav Shoshani បាននិយាយថា បញ្ជាការភាគខាងត្បូងរបស់យោធាអ៊ីស្រាអែល បានផ្ទេរការស៊ើបអង្កេតនេះទៅកាន់យន្តការបុគ្គលិកទូទៅ នៅខាងក្រៅបណ្ដាញបញ្ជាការ ដើម្បីរកមូលហេតុនៃអ្វីដែលបានកើតឡើង និង "រកមុខអ្នកទទួលខុសត្រូវ"។

គួរបញ្ជាក់ថា កាលពីខែមុន សាកសពបុគ្គលិកជំនួយ ១៥នាក់ មកពីអឌ្ឍចន្ទក្រហម ទីភ្នាក់ងារការពារជនស៊ីវិលប៉ាឡេស្ទីន និងអង្គការសហប្រជាជាតិ ត្រូវបានគេរកឃើញកប់នៅក្នុងផ្នូរមួយ នៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ជិតនឹងរថយន្តដែលខូចខាតរបស់ពួកគេ។

អ៊ីស្រាអែល មិនបានបកស្រាយដោយផ្ទាល់លើការចោទប្រកាន់ថាកងកម្លាំងរបស់ខ្លួនមានចេតនាសម្លាប់បុគ្គលិកសុខាភិបាលទេ ប៉ុន្តែយោធាបានពណ៌នាពីឧប្បត្តិហេតុមួយនៅថ្ងៃទី២៣ ខែមីនា ថា កងទ័ពរបស់ខ្លួនបានបើកការបាញ់ប្រហារលើរថយន្តដែលមានស្លាកសញ្ញាអឌ្ឍចន្ទក្រហមនៅជិតក្រុងភាគខាងត្បូង Rafah ដោយបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធចំនួន ៩នាក់។

អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ដែលនិយាយថា បុគ្គលិករបស់ខ្លួន ៨នាក់ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុនោះ បានអះអាងថា អ៊ីស្រាអែលកំណត់គោលដៅលើក្រុមជំនួយនេះ ហើយបានអំពាវនាវឱ្យរកមុខអ្នកទទួលខុសត្រូវ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm