ពលរដ្ឋសំណូមពរដល់អាជ្ញាធរខណ្ឌទួលគោក ជួយ​រំដោះ​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ធ្វើ​ដំណើរ​ផង

2021/12/02 08:50:21 pm        624

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវលេខ២២៩ ក៏ដូចជាអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវនេះ សំណូមពរដល់អាជ្ញាធរខណ្ឌទួលគោក ជួយរំដោះចិញ្ចើមផ្លូវលេខ២២៩ផង ដើម្បីរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរ ដោយថ្មើរជើងជនពិការភាព។

ជាក់ស្ដែងទីតាំងនៅតាមបណ្ដោយផ្លូវលេខ២២៩ កែងមហាវិថីទេពផន ជាប់របងសាលាមត្តេយ្យសាមគ្គី មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានក្រុមអាជីវកលក់រថយន្ត រំលោភយកចិញ្ចើមផ្លូវតាំងលក់រថយន្តលើផ្លូវតែម្ដង ដូចក្នុងរូបភាពមានស្រាប់។

ប្រជាពលរដ្ឋ​ ដែលរស់នៅក្បែរផ្លូវលេខ២២៩ និងតាមបណ្ដាផ្លូវដ៏ទៃទៀត ​បានលើកឡើងថា រាល់ថ្ងៃ​ពេលធ្វើដំណើរថ្មើរជើងទៅទិញរបស់​របរ​បន្តិចបន្តួច​ប្រើប្រាស់ប្រចាំថ្ងៃ ​តែងតែដើរ​លើ​ផ្លូវ​ជានិច្ច ​ព្រោះ​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នកថ្មើរ ​ត្រូវ​បាន​ក្រុមអ្នកប្រកបអាជីវកម្ម លក់រថយន្តរំលោភ​យក​ចិញ្ជើមផ្លូវលើស​ពី ១ភាគ៣នៃ​ចិញ្ចើម​ផ្លូវអស់ហើយ​ សម្រាប់តាំងលក់រថយន្ត​ដូច​ដែល​ឃើញ​ជាក់​ស្ដែងស្រាប់។ ដូច្នេះ​សំណូមដល់អាជ្ញាធរខណ្ឌពាក់ព័ន្ធជាពិសេសអាជ្ញាធរខណ្ឌទួលគោក គួរ​ចាត់វិធានការ ​រំដោះចិញ្ចើម​ផ្លូវ​ដើម្បី​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ថ្មើរជើង​ងាយ​ស្រួល​ដើរ​និង​ជនពិការ​ងាយស្រួល​ធ្វើដំណើរផងដែរ ​ជៀសវាង​ការ​ធ្វើដំណើរតាមផ្លូវ​ដែល​អាចបង្កជាគ្រោះថ្នាក់ ហានិភ័យផ្សេងៗ-ល-។

ពាក់ព័ន្ធករណីនេះ ភ្ញាក់ព័ត៌មានបានធ្វើការទំនាក់ទំនងទៅ លោក ជា ពិសី អភិបាលខណ្ឌទួលគោក សុំការ​បំភ្លឺទូរស័ព្ទចូលតែគ្មានអ្នកទទួល។

គួរបញ្ជាក់ផងដែរថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅតែបន្តយកចិត្តទុកដាក់និងជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះអនុវត្តជាប្រចាំពីបញ្ហា ការ​កក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំ​ក្នុង​មូលដ្ឋាន​ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ តែផ្ទុយទៅវិញមូលដ្ឋានខណ្ឌទួលគោកមានលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងលោកវរៈនីយ៍ឯក សុខ ហេង អធិការនៃ​អធិការដ្ឋាននគរបាលខណ្ឌទួលគោក ​មិនបានយកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំ​របស់​ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បណ្ដោយឲ្យក្រុមអាជីវករលក់រថយន្តមួយទឹក យករថយន្ត​តាំង​លក់លើផ្លូវបាត់បង់សោភ័ណភាព​​សណ្ដាប់ធ្នាប់សាធារណៈ បង្កការកកស្ទះ គ្មាន​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នកថ្មើរជើង ​ឬ​ជនពិការភាពធ្វើដំណើរនោះឡើយ៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm