តើនឹងមានអ្វីកើតឡើងបន្ទាប់ ក្រោយកូរ៉េខាងត្បូង ដកតំណែងលោកប្រធានាធិបតី Yoon?

2025/04/04 09:11:45 pm        325

បន្ទាប់ពីតុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រ (០៤ មេសា) សប្ដាហ៍នេះ បានសម្រេចដកលោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក ដែលបានបញ្ឆេះវិបត្តិនយោបាយដ៏អាក្រក់បំផុតក្នុងពេលជាច្រើនទសវត្សរ៍មក ពេលនេះពិភពលោកកំពុងរង់ចាំមើលរឿងរ៉ាវដែលនឹងកើតឡើងបន្ទាប់។

កូរ៉េខាងត្បូង នឹងត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីក្នុងពេល ៦០ថ្ងៃ ហើយរហូតដល់ពេលនោះ លោកនាយករដ្ឋមន្ត្រី Han Duck-soo នឹងនៅតែជាប្រធានាធិបតីស្តីទី។ មេដឹកនាំថ្មីនឹងចូលកាន់តំណែងភ្លាមៗនៅពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផល។

ការស្ទង់មតិបង្ហាញថា មេដឹកនាំបក្សប្រឆាំង លោក Lee Jae-myung ដែលបានចាញ់លោក Yoon ក្នុងសំឡេងយ៉ាងស្ដួចស្ដើងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ពេលនេះកំពុងនាំមុខសម្រាប់ការបោះឆ្នោតបន្ទាប់ ដោយមិនមានគូប្រជែងធំៗនោះទេ។ មេដឹកនាំរូបណាក៏ដោយដែលឈ្នះការបោះឆ្នោត អាទិភាពចម្បងគឺការនាំមកនូវស្ថិរភាពដល់នយោបាយក្នុងស្រុក និងទទួលយកភារកិច្ចដ៏គួរឱ្យភ័យខ្លាចក្នុងការដោះស្រាយជាមួយអាមេរិក ព្រមទាំងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។

ការដកលោក Yoon ចេញពីតំណែង គឺជាចំណុចសំខាន់នៃភាពចលាចលជាច្រើនខែ ដែលមើលឃើញប្រជាជនកូរ៉េខាងត្បូង រាប់សែននាក់ចេញដើរតាមផ្លូវតវ៉ា ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ភាពមិនច្បាស់លាស់នៅតែមាន ហើយគេនៅតែមិនច្បាស់ទេថា តើក្រុមអ្នកគាំទ្រលោក Yoon នឹងទទួលយកសេចក្តីសម្រេចរបស់តុលាការ ឬក៏បន្តតវ៉ាកាន់តែខ្លាំង៕


អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm