រដ្ឋបាលរបស់លោក Trump រងបណ្ដឹង ជុំវិញការដំឡើងពន្ធនាំចូលលើប្រទេសចិន

2025/04/04 09:24:21 pm        269

ក្រុម សម្ព័ន្ធសេរីភាពស៊ីវិលថ្មី ហៅកាត់ថា NCLA ដែលជាក្រុមអ្នកច្បាប់ខាងអភិរក្សនិយម កាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) បានដាក់ពាក្យបណ្ដឹងលើអ្វីដែលខ្លួនបាននិយាយថា ជា "បណ្តឹងដំបូង" ដែលចង់រារាំងការដំឡើងពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump លើការនាំចូលរបស់ចិន ដោយនិយាយថា មេដឹកនាំអាមេរិករូបនេះបានធ្វើហួសពីសិទ្ធិអំណាចរបស់ខ្លួន។

ពាក្យបណ្តឹង ដែលដាក់នៅតុលាការសហព័ន្ធក្នុងរដ្ឋ Florida បានចោទប្រកាន់ថា លោក Trump ពុំមានសិទ្ធិអំណាចផ្លូវច្បាប់គ្រប់គ្រាន់ក្នុងការដាក់ពន្ធបដិការ ដែលបានបើកបង្ហាញនៅថ្ងៃទី០២ ខែមេសា នោះទេ ក៏ដូចជាពន្ធកាតព្វកិច្ចផ្សេងទៀតដែលត្រូវបានអនុញ្ញាតកាលពីថ្ងៃទី០១ ខែកុម្ភៈ ក្រោមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ។

មេធាវីរបស់ក្រុម NCLA នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "លោក Trump ប្រើអំណាចគ្រាអាសន្នដើម្បីដាក់ពន្ធលើទំនិញនាំចូលពីប្រទេសចិន ដែលលក្ខន្តិកៈមិនអនុញ្ញាត ហើយលោកបានប្រើអំណាចនោះដោយមិនត្រឹមត្រូវ និងរំលោភសិទ្ធិរបស់សភាក្នុងការគ្រប់គ្រងពន្ធ ព្រមទាំងធ្វើឱ្យខូចដល់ការបែងចែកអំណាចរបស់រដ្ឋធម្មនុញ្ញ"។

គួរឱ្យដឹងថា លោក Trump កាលពីថ្ងៃ០២ មេសា បានប្រកាសថា ចិននឹងរងការវាយប្រហារដោយពន្ធ ៣៤% បន្ថែមពីលើតួលេខ ២០% ដែលលោកបានដាក់រួចហើយកាលពីដើមឆ្នាំ២០២៥ ដោយនោះនាំឱ្យការយកពន្ធថ្មីសរុបលើចិន ឡើងដល់ ៥៤%។ បណ្តឹងនេះស្នើឱ្យចៅក្រមរារាំងការអនុវត្តពន្ធ និងលុបចោលជំហានរបស់លោក Trump ចំពោះកាលវិភាគដាក់ពន្ធរបស់អាមេរិក៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm       
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        17
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm