បេសកជន UN ថ្កោលទោសការបង្កើនភាពតានតឹងដោយយោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី

2025/04/04 09:57:57 pm        319

បេសកជនរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាស និងថ្មើរជើងចុងក្រោយបង្អស់របស់អ៊ីស្រាអែល ទៅលើប្រទេសស៊ីរី ហើយបានចោទថា ទង្វើបែបនេះ ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកសន្តិភាព និងធ្វើឲ្យប្រទេសនេះអស្ថិរភាព។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Geir Pedersen បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសស៊ីរី បានថ្កោលទោសការបង្កើនភាពតានតឹងយោធាម្តងហើយម្តងទៀតដោយអ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី រួមទាំងការវាយប្រហារតាមអាកាសដែលបានរាយការណ៍ថា បានបណ្តាលឲ្យ ជនស៊ីវិលជាច្រើនស្លាប់ និងរងរបួស។

លោកបាននិយាយថា៖«សកម្មភាពបែបនេះ បំផ្លាញកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងប្រទេសស៊ីរីថ្មីប្រកបដោយសន្តិភាព ដោយខ្លួនឯងផ្ទាល់ និងតំបន់ និងធ្វើឲ្យស៊ីរីអស្ថិរភាព នៅពេលវេលាដ៏សំខាន់នេះ»។

បេសកជនពិសេសរូបនេះ បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារទាំងនេះ ដែលអាចឈានដល់ការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងគោរពអធិបតេយ្យភាពរបស់ប្រទេសស៊ីរី និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងបញ្ឈប់សកម្មភាពឯកតោភាគី នៅលើទឹកដីនេះផងដែរ។

លោកជំរុញឲ្យភាគីទាំងអស់ផ្តល់អាទិភាពដល់ដំណោះស្រាយការទូត និងការសន្ទនា ដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងទប់ស្កាត់មិនឲ្យមានការកើនឡើងភាពតានតឹងបន្ថែមទៀត។

យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសចំនួន ២៥លើក ដោយកំណត់គោលដៅទៅ លើទីតាំងយោធានៅទូទាំងប្រទេសស៊ីរី កាលពីល្ងាចថ្ងៃពុធ ដែលតាមសេចក្តីរាយការណ៍ បានសម្លាប់សមាជិកអាជ្ញាធរការពារប្រទេសស៊ីរីយ៉ាងតិច ៤នាក់ និង ១២នាក់ផ្សេងទៀត រងរបួស។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        32
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        67
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm