អ៊ីរ៉ង់​បង្កើន​ការ​ចម្រាញ់​សារធាតុ​ផលិត​នុយក្លេអ៊ែរ ទោះបី​កំពុង​ចរចា​សង្គ្រោះ​កិច្ចព្រមព្រៀង​ក៏ដោយ

2021/12/02 09:42:36 pm        420

​អ៊ីរ៉ង់​៖ ភ្នាក់ងារ​ឃ្លាំមើល​ថាមពល​អា​តូ​មិ​ករបស់​អង្គការសហប្រជាជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ ទី​១ ខែ​ធ្នូ​ថា ប្រទេស​អ៊ីរ៉ង់​បាន​ចាប់ផ្ដើមការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​មកាន់​តែ​មាន​សមត្ថភាព​ជាង​មុន ​ដោយ​ប្រើ​ម៉ាស៊ីន​សែន​ធី​ផ្យូ​ជ ​(centrifuges) ដ៏​ទំនើប​នៅ​រោងចក្រ Fordow ក្រោម​ភ្នំ ដែល​ជា​ការ​បន្ថែម​បន្ទុក​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥ អំឡុង​ការចរចា​ជាមួយ​មហាអំណាច​លោក​ខាង​លិច​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នេះ​។

​សេចក្ដីប្រកាស​នេះ​ទំនងជា​មិនសូវ​ផ្ដល់​តម្លៃ​ការចរចា​ដោយ​ប្រយោល​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិកក្នុង​ការ​នាំ​ភាគី​ជម្លោះ​ទាំង​ ២ ​ត្រឡប់​ទៅ​រក​កិច្ចព្រមព្រៀង​ដ៏​ជូរចត់ដែល​បាន​បន្ត​ឡើងវិញ​នៅ​សប្ដាហ៍​នេះ បន្ទាប់ពី​ជាប់​គាំង​រយៈពេល ​៥​ខែ​ដោយសារ​ការ​បោះ​ឆ្នោត​របស់​ប្រធានាធិបតី​ប្រកាន់​តឹង​លោក Ebrahim Raisi​។​ ក្រុម​អ្នកចរចា​លោក​ខាង​លិច​បារម្ភ​ថា ​អ៊ីរ៉ង់​កំពុងតែ​បង្កើន​ទម្ងន់ ឬ​ហេតុ​ផល​ដើម្បី​យកប្រៀប​ក្នុង​ការចរចា​។​ នៅ​ថ្ងៃ​ទី​បី​នៃ​កិច្ចចរចា​នេះ ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) បាន​និយាយ​ថា អ៊ីរ៉ង់​បាន​ចាប់ផ្ដើម​ដំណើរការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​រហូតដល់ ២០% ​ដោយ​ម៉ាស៊ីន IR-6 ចំនួន ១៦៦​គ្រឿង​នៅ​រោងចក្រ Fordow។ ហើយ​ម៉ាស៊ីនដែល​ត្រូវយក​មក​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ទាំងនោះ មាន​ប្រសិទ្ធភាព​ជាង​ម៉ាស៊ីន IR-1 ជំនាន់​ទី​១​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm