មេដឹកនាំក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលរបស់ប្រទេសហៃទី បានព្យាយាមបន្ធូរបន្ថយការព្រួយបារម្ភ ក្នុងចំណោមប្រជាជនហៃទីជុំវិញអំពើហិង្សាបង្កឡើងដោយក្រុមជនពន្ធពាល ដោយបានទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះបាន «ក្លាយជាឋាននរកសម្រាប់មនុស្សគ្រប់គ្នា» ហើយបានសន្យានូវវិធានការថ្មី ដើម្បីបញ្ឈប់ការបង្ហូរឈាមនេះ។
លោក Fritz Alphonse Jean បាននិយាយ មួយថ្ងៃបន្ទាប់ពីមានការផ្ទុះអាវុធ នៅក្នុងរដ្ឋធានីព័រអូប្រាំង ( Port-au-Prince) ខណៈដែលក្រុមបាតុកររាប់ពាន់នាក់ដែលទាមទារឲ្យបញ្ចប់អំពើហិង្សារបស់ក្រុមជនអអន្ធពាល បានប៉ះទង្គិចជាមួយនគរបាល នៅខាងក្រៅការិយាល័យរបស់ក្រុមប្រឹក្សាប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។ នេះ គឺជាការតវ៉ាដ៏ធំបំផុត ដែលបានធ្វើឡើង ចាប់តាំងពីក្រុមប្រឹក្សានេញ ត្រូវបានបង្កើត ឡើង កាលពីមួយឆ្នាំមុន។
លោក Jean បាននិយាយថា៖«អ្នកទាំងអស់គ្នា គឺប្រជាជនហៃទី អ្នកបាននិយាយ ហើយយើងបានឮអ្នក» ។ «យើងយល់ពីទុក្ខលំបាករបស់អ្នក យើងដឹងពីការឈឺចាប់របស់អ្នក និងសេចក្តីទុក្ខវេនារបស់អ្នក»។
យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សជាង ៤.២០០នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ នៅទូទាំងប្រទេសហៃទី ចាប់ពីខែកក្កដា ដល់ខែកុម្ភៈ ហើយមនុស្ស ១.៣៥៦ នាក់ផ្សេងទៀតបានរងរបួស។