លោក Rubio អះអាងនូវទំនាក់ទំនង «រឹងមាំ» របស់អាមេរិកជាមួយដាណឺម៉ាក អំឡុងមានភាពតានតឹង ជុំវិញ Greenland

2025/04/04 11:10:01 pm        58

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) បានធានាឡើងវិញ ចំពោះសមភាគីដាណឺម៉ាករបស់លោក អំពីទំនាក់ទំនង «ដ៏រឹងមាំ» រវាងប្រទេសទាំង២ នៅពេលដែលភាពតានតឹងកើនឡើង ជុំវិញការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះដែនដី Greenland។

បន្ទាប់ពីមានជំនួបនៅក្រៅកិច្ចប្រជុំរបស់អង្គការណាតូ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក បានលើកឡើងថា៖«លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្តបាន រវាងសហរដ្ឋអាមេរិក និងប្រទេសដាណឺម៉ាក»។ តែសេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់នោះឡើយថា តើមានការពិភាក្សា ជុំវិញដែនដីស្វយ័ត Greenland របស់ដាណឺម៉ាកដែរ ឬអត់។

គួរបញ្ជាក់ថា ភាពតានតឹង រវាងសហរដ្ឋអាមេរិក និងដាណឺម៉ាក បានកើនឡើង បន្ទាប់ពីប្រធានាធិបតីលោក Donald Trump បាននិយាយម្តងហើយម្តងទៀតថា លោកចង់គ្រប់គ្រងកោះអាក់ទិកដែលសម្បូរធនធានមួយនេះ ដោយសារហេតុផលសន្តិសុខ។

យ៉ាងណាក្ដី សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក បានឲ្យដឹងបន្ថែមថា កិច្ចពិភាក្សារបស់លោក Rubio ជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានផ្តោតលើ «អាទិភាពរួម ដែលរួមមានការបង្កើនការចំណាយផ្នែកការពារជាតិ សម្រាប់អង្គការណាតូ ព្រមទាំងចែករំលែកបន្ទុក និងដោះស្រាយការគំរាមកំហែង ចំពោះសម្ព័ន្ធមិត្ត ក្នុងនោះរួមទាំងការគំរាមកំហែងដែលបង្កឡើងដោយរុស្ស៊ី និងចិនផងដែរ»។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា៖ «ពួកគេក៏បានពិនិត្យមើលការសម្របសម្រួលដែលកំពុងបន្តមាន ដើម្បីបង្កើនស្ថិរភាព និងសន្តិសុខ នៅក្នុងទ្វីបអឺរ៉ុប និងដើម្បីធានាឲ្យបាននូវសន្តិភាពយូរអង្វែង នៅក្នុងប្រទេសអ៊ុយក្រែន»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm