ក្រុមឧទ្ទាមកុងហ្គោដកពីទីក្រុងយុទ្ធសាស្ត្រមួយ មុនការចរចាដែលបានគ្រោងទុក នៅទីក្រុងដូហា

2025/04/05 12:54:20 am        90

ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដា នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានដកកងកម្លាំងរបស់ខ្លួនចេញពីទីក្រុងយុទ្ធសាស្ត្រ Walikale ដោយពណ៌នាពីចំណាត់ការនេះថា ជាកាយវិការប្រកបដោយសុច្ឆន្ទៈ នៅមុនកិច្ចពិភាក្សាសន្តិភាពដែលត្រូវបានគ្រោងទុកជាមួយរដ្ឋាភិបាល នាសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ក្រុម M23 បានដណ្ដើមកាន់កាប់ទីក្រុងធំៗចំនួន ២ នៅភាគខាងកើតកុងហ្គោ អំឡុងការរុលទៅមុខយ៉ាងលឿន ចាប់តាំងពីខែមករា ជាការវាយលុកដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត និងបង្ខំឲ្យមនុស្សរាប់សែននាក់ទៀតភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

ការប្រយុទ្ធគ្នានេះ បានធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗពីការរីករាលដាលសង្គ្រាមកាន់តែធំគ្រប់ទិសទី នៅក្នុងតំបន់ ខណៈដែលប្រទេសជិតខាងរបស់កុងហ្គោ គឺអ៊ូហ្គង់ដា និងប៊ូរុនឌី ក៏មានទាហាននៅក្នុងតំបន់ដែរ។ ប្រភពពីភាគីទាំង២ បានប្រាប់សារព័ត៌មាន Reuters នៅសប្តាហ៍នេះថា រដ្ឋាភិបាលកុងហ្គោ និងក្រុម M23 គ្រោងនឹងធ្វើការចរចាដោយផ្ទាល់ជាលើកដំបូង នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី៩ ខែមេសា។

ដោយស្ថិតនៅតាមបណ្តោយផ្លូវតភ្ជាប់ខេត្តកុងហ្គោភាគខាងកើតចំនួន ៤ ទីក្រុង Walikale គឺស្ថិតនៅក្នុងតំបន់ដែលសម្បូរទៅដោយសារធាតុរ៉ែ ក្នុងនោះរួមទាំងសំណប៉ាហាំងផងដែរ។ ក្រុម M23 បានសន្យាថា នឹងដកចេញពីទីក្រុង Walikale កាលពីខែមុន តែដំបូងឡើយ មិនបានធ្វើដូច្នេះទេ ដោយចោទប្រកាន់កងទ័ពកុងហ្គោថា បានលេបសម្ដីរបស់ខ្លួន និងមិនបានដកយានដ្រូនវាយប្រហារចេញ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm