មេដឹកនាំEU រៀបចំកិច្ចប្រជុំកំពូលលើកដំបូងជាមួយរដ្ឋអាស៊ីកណ្តាល ដើម្បីពិភាក្សាអំពីវិធីជំរុញពាណិជ្ជកម្ម និងទំនាក់ទនង

2025/04/05 12:57:09 am        104

ក្រុមមេដឹកនាំនៃសហភាពអឺរ៉ុប និងប្រទេសអាស៊ីកណ្តាលចំនួន ៥ បានបើកកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ នៅថ្ងៃសុក្រ ទី ០៤ ខែមេសានេះ ដើម្បីពិភាក្សាអំពីវិធីជំរុញពាណិជ្ជកម្ម និងទំនាក់ទំនង  ផ្សេងទៀត។

កិច្ចប្រជុំកំពូលនៅទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន មានការចូលរួមពីប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងមេដឹកនាំនៃប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន ទួរមេនីស្ថាន និងអ៊ូសបេគីស្ថាន។

លោក Costa បានប្រកាសថា៖«សហភាពអឺរ៉ុប មានបំណងចង់កសាងភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ជាមួយអាស៊ីកណ្តាល ដែលលើសពីការរំពឹងទុក»។

លោកស្រី Von der Leyen បាននិយាយថា កិច្ចប្រជុំកំពូលនេះ ត្រូវបានកំណត់ថា នឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការដឹកជញ្ជូន វត្ថុធាតុដើមសំខាន់ៗ ការទំនាក់ទំនងឌីជីថល ទឹក និងថាមពល»។

យុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបស្តីពីអាស៊ីកណ្តាល សង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្រ្តដែលកំពុងកើនឡើងរបស់អាស៊ីកណ្តាល ហើយមានគោលបំណងជំរុញភាពជាដៃគូ ឲ្យកាន់តែរឹងមាំ ជាមួយបណ្តាប្រទេសក្នុងតំបន់។

ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev បានកត់សម្គាល់ថា ក្នុងរយៈពេល ៧ឆ្នាំកន្លងទៅនេះ ពាណិជ្ជកម្មរវាងបណ្តាប្រទេសអាស៊ីកណ្តាល និងសហភាពអឺរ៉ុប បានកើនឡើងដល់ ៥៤ពាន់លានអឺរ៉ូ (៦០ពាន់លានដុល្លារ) ដោយបន្ថែមថា កិច្ចប្រជុំកំពូលនេះ គួរតែក្លាយជាចំណុចចាប់ផ្តើមនៃដំណាក់កាលថ្មីមួយ ក្នុងការអភិវឌ្ឍទំនាក់ទំនងពហុភាគី។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm